Header Ads

សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) អញ្ជើញ រដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេ​រិក​ ពិនិត្យ និងវាយតម្លៃមិទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាង RUA ជាមួយ USAID



ភ្នំពេញ៖

ដោយ៖ សេង ស៊ីដារ៉ូ


សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានគោរពអញ្ជើញលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​
ប្រ​មាញ់ និងនេសាទ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទៅពិនិត្យ និង​វាយ​តម្លៃ​លើសមិទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាង RUA ជាមួយ USAID ក្រសួងកសិកម្មសហ រដ្ឋអាមេរិក (USAID) និង Kansas State University កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ

ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ បានមានប្រសាសន៍ថា ការពិនិត្យការតាំងបង្ហាញម៉ាស៊ីនកសិកម្ម​ធុន​

តូច និងឧបករណ៍ដាំប៉េងប៉ោះ ដែលផ្តល់ដោយ USAID និងក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិក។ ការ​ពិនិត្យ
​​ស្ថានីយ៍វារីវប្បកម្ម និងស្ថានីយ៍ពិសោធន៍ស្រាវជ្រាវការចិញ្ចឹមសត្វ។ ការពិនិត្យផ្ទាំង Poster​ ស្តីពី​គម្រោ​ង​​​​នានា ​ដែលបានឧបត្ថម្ភដោយ USAID ហើយសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ការ ពិនិត្យ និងសម្ពោធស្រះចិញ្ចឹមត្រី និងឧបករណ៍សម្ភារៈ ដែលទើបសាងសង់រួច និងប្រកាសដាក់ឲ្យ​ប្រើប្រាស់​សម្រាប់និស្សិត និងសាស្រ្តាចារ្យធ្វើការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមត្រី ដល់កសិករ និងមន្ត្រីបច្ចេកទេស៕

No comments

Powered by Blogger.