លោក អ៊ួង សុភារិន្ទ ជាមន្ត្រីរាជការ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ ពីសែលកាត
ភ្នំពេញៈ
ដោយ៖ ពិន ភក្តី
កម្មវិធីឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ
១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃពីសែលកាត ហើយក្នុងខែមករានេះ មានមន្ត្រីររាជការ រស់នៅក្នុងរាជធានី
ដែលបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ ពីសែលកាត ឥឡូវត្រូវបានក្រុមហ៊ុនយករង្វាន់នេះ
ប្រគល់ដល់ផ្ទះ ក្នុងផ្សារគីឡូលេខ៤ សន្ធរមុខរាជធានី នាថ្ងៃទី១២ ខែមករា នេះ។
លោក អ៊ួង សុភារិន្ទ
ជាមន្ត្រីរាជការរស់នៅក្នុងរាជធានីភ្នំពេញ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ
១០ម៉ឺនដុល្លារ
ពីសែលកាត កាលពីថ្ងៃទី០៩ មករា នាថ្មីៗនេះ។ លោក សុភារិន្ទ
បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាត ដែលបានយករង្វាន់ដ៏ធំនេះ មកប្រគល់ជូនដល់ផ្ទះ ហើយរង្វាន់នេះមានពិតប្រាកដមែន៕
Post a Comment