សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្ស ធ្វើសន្និសីទសារព័ត៌មាន ស្តីពី រដ្ឋាភិបាលត្រូវមានវិធានការម៉ឹងម៉ាត់ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងសម្រាប់កម្មករសំណង់
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ដែលមានអាស័យ ដ្ឋានផ្ទះលេខ ៣៥៩ ផ្លូវលេខ៦៩ បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ០៩ ដល់ ម៉ោង១២ ថ្ងៃត្រង់ នៅការិយាល័យ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ព្រមទាំងមានវាគ្មិនជាចើ្រនរូប ដើម្បីផ្តល់ព័ត៌មាន។
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC) និងមជ្ឈ មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្ស(CENTRAl) ធ្វើការលើកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្ស បានជម្រាបជូន នូវហេតុការណ៍ ដែលកើតឡើង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះថា មានហេតុការណ៍ដ៏គួឲ្យរន្ធត់ នៃការ បាក់រលំអាគារ ៧ជាន់នៅខេត្តកែប ដែលបណ្តាលឲ្យកម្មកររងគ្រោះសរុបប្រមាណ ៥៩នាក់ ស្ត្រីមាន២២នាក់ ក្នុងនោះរបួសធ្ងន់ និងស្រាល២៣នាក់ ស្ត្រី៨នាក់ និងបាត់បង់ជីវិតចំនួន ៣៦នាក់ ស្ត្រី១៦នាក់ និងក្មេង៦នាក់។ ដោយហេតុការណ៍នេះ មិនមែនជាលើកទី១នោះឡើយ ហើយដែលបណ្តាលឲ្យកម្មករសំណង់ជាច្រើននាក់ បានបាត់ជីវិត ដោយសារការធ្វែសប្រហែសក្នុងការអនុវត្តបទដ្ឋាននិយាមសុវត្ថិភាព នៅតាមការដ្ឋានសាងសង់និមួយៗ ដែលមិនបានធានាឲ្យមានប្រសិទ្ធភាព និងទប់ស្កាត់ហានិភ័យ ដែលអាចកើតឡើង ជាយថាហេតុ។
Post a Comment