ភ្នំត្បែងរីសត មានធម្មជាតិស្រស់ត្រកាល មិនចាញ់រីសតមាត់សមុទ្ទឡើយ
ខេត្តព្រះវិហារៈ
ដោយ៖
សេង ស៊ីដារ៉ូ
ភ្នំត្បែងរីសត
ទើបនឹងបង្កើតឡើង តាមបែបធម្មជាតិ ដែលមានសម្រស់ស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធមិន
ចាញ់រីសតនៅតាមមាត់សមុទ្ទនោះទេ
បុគ្គលិកមានភាពរស់រាយរាក់ទាក់ ចាំបម្រើសេវាកម្មដល់ភ្ញៀវ មានសុវត្ថិភាពល្អ និងតម្លៃសមរម្យ
បើសិនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានឆ្លងកាត់ តាមដងផ្លូវនេះ សូមមេត្តាចូលមកសម្រាកលំហែរកាយ
និងទស្សនាទេសភាពព្រៃភ្នំក្រំថ្មនាពេលព្រឹកព្រលឹម និងពេលល្ងៀចដែលមានធម្មជាតិស្រស់បំព្រង់
ដើម្បីបន្ធូរអារម្មណ៍នៃការនឿហត់ ក្នុងការធ្វើដំណើរ និងក្រោយពេលសំរាកពីការងារ ពិសេស
ភាពល្អស្រស់របស់ភ្នំត្បែងតែម្តង។ ភ្នំត្បែងរីសតនេះ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦២
ដែលមានចម្ងាយ ១០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។
ភ្នំត្បែងរីសត
មានគម្រោងសាងសង់ជាបន្ទប់ស្នាក់នៅរហូតដល់៤០បន្ទប់ ដោយបំពាន់នូវឧបករណ៍ គ្រែ បន្ទប់
ទឹក
ដ៏ទំនើបរួមនឹងទឹកស្អាតផងដែរ។
លោក
សំអឿន គីម ម្ចាស់ចំការគូលែនហាវៃ និងជាម្ចាស់រីសត (ភ្នំត្បែងរីសត) បានឲ្យដឹងថា រីសតនេះទើប
នឹងបង្កើតឡើងថ្មីៗនេះ
ដោយសាររូបលោក មើលឃើញពីទេសភាពដ៏ត្រកាលនៃភ្នំត្បែង រួមនឹងរសជាតិអាហារដ៏ឆ្ងាញ់
ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បាន ទើបរូបលោក បានដាក់ទុនវិនិយោគទៅលើការសាងសង់សេវាផ្ទះសំណាក់ទេសចរណ៍នេះឡើង
និងដោយយល់ឃើញថា នៅពីក្រោយភ្នំត្បែង ប្រកបដោយទេសភាពព្រៃភ្នំធម្មជាតិស្រស់ត្រកាលផងនោះ។
ក្នុងដំណើរការវិនិយោគលើគម្រោងរីសតនេះ
និងថែមទាំងមានការច្នៃប្រឌិតខ្លួនឯងផ្ទាល់ លើការសាងសង់
រីសត ដែលមានរចនាបថ តាមបរទេស
និងបែបធម្មជាតិព្រៃភ្នំផង។ ចំពោះតម្លៃសេវាសំរាកក្នុងមួយយប់ថ្លៃពី២០ ទៅ ២៥ដុល្លារ
ដោយបម្រើសេវា២៤ម៉ោង លើ២៤ម៉ោង ហើយភ្ញៀវទេសចរណ៍អាចទំនាក់ទំនងកក់មុន លេខទូរស័ព្ទ ០៦៦ ៤៦៦៦៤៦៕
Post a Comment