ពិព័រណ៍សៀវភៅធំបំផុត លើពិភពលោក បើកសម្ពោធហើយ ដើម្បីបណ្ដុះវប្បធម៌ នៃការអាន នៅកម្ពុជា និងក្រុមហ៊ុនសែលកាត ជាដៃគូរសហការផ្នែកទូរគមនាគមន៍ ពិព័រណ៍ Big Bad Wolf Sale
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកនូវសៀវភៅអានរបស់អង់គ្លេសល្បីៗ ចំនួន១លានក្បាលដាក់តាំងលក់នៅរាជធានីភ្នំពេញ ដោយបញ្ចុះតម្លៃ ៥0% រហូតដល់ ៩0% ចាប់ពីថ្ងៃទី៩
ខែមករា ដល់ថ្ងៃទី២0 ខែមករា ឆ្នាំ២០២០ នឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២អធ្រាត្រ នៅផ្សារបុរីរុងរឿង ដែលស្ថិតនៅក្នុង ខណ្ឌជ្រោយចង្វារ។
ចំពោះការចូលរួមទស្សនាពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះទេសូមបងប្អូនប្រជាពលរដ្ឋទាំងឡាយអញ្ជើញចូលអានសៀវភៅល្អៗទាំងនេះ
ជាពិសេស សិស្ស និស្សិត កុំបោះបង់ចោលនៅពេលវេលាដ៏ល្អនេះពីព្រោះថា ការអានសៀវភៅ
ធ្វើឲ្យយើងមានការកើនបញ្ហា និងភាពរឹងម៉ាំជាម្ចាស់ការលើខ្លួនឯង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាកត្តិយស ក្នុងពិធីបើកសម្ភោធជាផ្លូវការនេះ
ដើម្បីបង្ហាញពីការចូលរួមគាំទ្រ ពិព័រណ៍សៀវភៅ Big
Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសសុទ្ធតែល្អហើយថ្មីៗ ចំនួន ១លានក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី៥0% រហូតដល់ ៩0% ក្នុងនោះមានសៀវភៅជាច្រើនប្រភេទ រួមមានដូចជា
សៀវភៅសម្រាប់កុមារ, សៀវភៅប្រលោមលោក, សៀវភៅរឿងពិត,
សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត,
សៀវភៅស្នេហា, សៀវភៅអភិវឌ្ឍន៍ខ្លួនឯង,
សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម, សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។
លោកអ្នកអាចទិញសៀវភៅទាំងនោះបាន តាមរយៈការទូទាត់ជាលុយសុទ្ធ, ប្រើកាតឥណទាន ឬប្រើកាតឥណពន្ធ។ អ្នកចូលរួមទស្សនា ត្រូវបានលើកទឹកចិត្ត ឲ្យមកចូលរួមទស្សនាពិព័រណ៍ច្រើនដង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានសៀវភៅចូលថ្មីដាក់លក់ជានិច្ច ក្នុងរយ:ពេល១២ថ្ងៃ នៃពិធីពិព័រណ៍សៀវភៅនេះ។
ក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការផ្នែកទូរគមនាគមន៍របស់ពិព័រណ៍
Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ២០២០ នឹងមានស្តង់ពិព័រណ័ផ្ទាល់ខ្លួនមួយសម្រាប់
ផ្តល់ការកំសាន្ត ដល់អ្នកចូលរួម។
សៀវភៅវេទមន្ត “Magical Books” គឺជាសៀវភៅដ៏សំខាន់មួយប្រភេទ
នៅក្នុងពិព័រណ៍ សៀវភៅនេះ។ ក្នុងនាមជាអ្នកនាំចូលផ្តាច់មុខ នៅតំបន់អាស៊ី ពិព័រណ៍សៀវភៅ Big Bad
Wolf Book Sale សង្កេតឃើញថាសៀវភៅប្រភេទនេះ គឺល្អបំផុតសម្រាប់ឪពុកម្តាយ ដែលមានកូនប្រុសស្រីចាប់ពីអាយុ ១ឆ្នាំ ដល់
៦ឆ្នាំ ក្នុងការចាប់ផ្ដើមរៀនអានសៀវភៅ។ សៀវភៅវេទមន្តគឺ ជាសៀវភៅដែលផលិតឡើងដោយរួមបញ្ចូលនូវបច្ចេកវិទ្យា Augmented Reality
(AR) ដែលអនុញ្ញាតឲ្យកុមារ មានសកម្មភាពឆ្លើយឆ្លង, រៀន និងអានសៀវភៅក្នុងពេលតែមួយ។
សៀវភៅនេះ នឹងជួយលើកទឹកចិត្តឲ្យកុមារ មានការចាប់អារម្មណ៍លើការអានសៀវភៅ ហើយសៀវភៅនេះ នឹងធ្វើឲ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅផងដែរ។ឪពុកម្តាយឬអាណាព្យាបាលអាជ្រើសរើសៀវភៅ សម្រាប់កូនៗ របស់ខ្លួនដូចជា៖
Little Red Riding Hood, Let’s
Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover
Party, and educational titles like ABC Fun With Mickey។
លោក Andrew Yap សហស្ថាបនិកពិព័រណ៍
Big Bad Wolf Books បានថ្លែងថា
យើងមិនមែនគ្រាន់តែជាអ្នកដាក់តាំងពិព័រណ៍សៀវភៅនោះទេ យើងចាត់ទុកខ្លួនយើងជាស្ថាប័នមួយ
ដែលធ្វើយុទ្ធនាការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។
បេសកម្មចម្បងរបស់យើង គឺដើម្បីផ្លាស់ប្តូរពិភពលោក ជាមួយសៀវភៅមួយក្បាល ក្នុងមួយម្តង ដោយធ្វើឲ្យប្រាកដថា សៀវភៅរបស់យើង មានតម្លៃសមរម្យ និងអាចរកទិញបានសម្រាប់មនុស្សគ្រប់រូប។ មានមនុស្សជាច្រើនណាស់ ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ
ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឲ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅ អាចផ្លាស់ប្ដូរ ជីវិតរបស់មនុស្ស
និងជួយជម្រុញឲ្យពួកគេព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន។
Big Bad Wolf Books ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយស្ថាបនិកជនជាតិម៉ាឡេស៊ីចំនួន២រូបដើម្បីអាចឲ្យប្រជាជនម៉ាឡេស៊ី អាចទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ នៅក្នុងឆ្នាំ២០១៦ ពិព័រណ៍សៀវភៅនេះ បានចាប់ផ្តើមរៀបចំធ្វើឡើងនៅក្រៅប្រទេស ដើម្បីធានាថាមនុស្សគ្រប់រូប មានលទ្ធិភាពក្នុងការទទួលបានសៀវភៅកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។
នៅក្នុងឆ្នាំ ២០១៩ ពិព័រណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងចំនួន ៣២ នៅក្នុងប្រទេសចំនួន ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍,
អាស៊ីភាគខាងត្បូង, មជ្ឈឹមបូព៌ា
បានអាចទាក់ទាញអ្នកចូលរួមច្រើនជាង ៥ លាននាក់។
លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh ២០២០ មានប្រសាសន៍ថា នេះគឺជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ដែលពិព័រណ៍សៀវភៅធំជាងគេលើពិភពលោក បានរៀបចំធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនាពេលនេះ។ នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់ខ្លួនតាមរយ:ការអានសៀវភៅ។
ទន្ទឹមនឹងនេះ វានឹងបង្កើតទម្លាប់ក្នុងការអានសៀវភៅរបស់កុមារ តាំងពីក្មេងវ័យ។ តម្រូវការអានសៀវភៅអង់គ្លេស កាន់តែច្រើនឡើងៗ
នៅក្នុងស្រទាបយុវវ័យ ជំនាន់ថ្មី គឺជាកម្លាំងជំរុញផែនការរបស់យើង ក្នុងការនាំយកពិព័រណ៍សៀវភៅនេះ មកកាន់ប្រទេសកម្ពុជា។
លោក អ៊ុក ចាន់ដារ៉ា បន្តទៀតថា ក្នុងបរិបទបច្ចុប្បន្ននេះ ដើម្បីឲ្យប្រជាជនកម្ពុជាអាចរីកចម្រើន
នៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម និងអាចឲ្យប្រទេសកម្ពុជា អភិវឌ្ឍធនធានមនុស្សរបស់ខ្លួនបានឆាប់រហ័សនោះ យើងត្រូវបន្តធ្វើការឆ្ពោះទៅរកការធានាឲ្យបានថា មនុស្សជំនាន់ក្រោយ ទទួលបាននូវធនធានចំណេះដឹង ដែលចាំបាច់ ដើម្បីកែលម្អអនាគតរបស់ខ្លួន ក៏ដូចជាអនាគតនៃប្រទេសជាតិផងដែរ។
ស្របតាមគោលការណ៍របស់ពិព័រណ៍សៀវភៅ ដែលជឿជាក់ថា មនុស្សគ្រប់រូបគួរតែមានលទ្ធភាពទទួលបានសៀវភៅភាសាអង់គ្លេស ដែលមានគុណភាព មិនថាពួកគេស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh ២០២០ បានសហការជាមួយ បណ្ណាល័យបញ្ញវន្តនិងបណ្ណាល័យកណ្តាលរបស់ក្រសួងអប់រំ
យុវជន និងកីឡា ធ្វើជាដៃគូសម្រាប់កម្មវិធី ទំនួលខុសត្រូវចំពោះ សង្គម (CSR)
របស់ខ្លួនដែលមានឈ្មោះថា Red Readerhood ដើម្បីបរិច្ចាគសៀវភៅឲ្យទៅអ្នកដែលខ្វះខាត។ អ្នកចូលរួម ត្រូវបានលើកទឹកចិត្ត ឲ្យបរិច្ចាគសៀវភៅនៅបញ្ជរ Red Readerhood ដែលមានទីតាំងបន្ទាប់ពីបញ្ជរគិតលុយ នៅក្នុងសាលពិព័រណ៍។
សម្រាប់គំនិតផ្តួចផ្តើមនៅក្នុងកម្មវិធី Red Readerhood នេះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សន្យាថា នឹងបរិច្ចាគសៀវភៅចំនួន ៥០០ក្បាល ពីលើការបរិច្ចាគ ដែលប្រមូលបាននៅក្នុងកម្មវិធីពិព័រណ៍។
អ្នកចូលរួមទាំងអស់ អាចធ្វើដំណើរទៅកាន់ទីកន្លែងពិព័រណ៍សៀវភៅ បានយ៉ាងងាយស្រួល ជាមួយក្រុមហ៊ុនដឹងជញ្ជូន
Grab ដែលជាដៃគូផ្លូវការរបស់យើង ជាមួយការផ្ដល់ជូនយ៉ាងពិសេស។
សម្រាប់អតិថិជនថ្មីរបស់ GRAB ទទួលបានការចុះតម្លៃ ៦០០០រៀល
សម្រាប់ការធ្វើដំណើរ ៣លើកដំបូងដោយប្រើលេខកូដបញ្ចុះតម្លៃ
“BBW”។ សម្រាប់អតិថិជនដែលធ្លាប់ ប្រើប្រាស់សេវា GRAB អាចប្រើប្រាស់លេខកូដបញ្ចុះតម្លៃ “BBW20” ដើម្បីទទួលបានការបញ្ចុះតម្លៃ
២០% សម្រាប់ការជិះ ២ដង (ការបញ្ចុះតម្លៃខ្ពស់បំផុតគឺត្រឹម
៦០០០រៀល ក្នុងមួយជើង)។ លេខកូដបញ្ចុះតម្លៃនេះ
មានសុពលភាពចាប់ពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែពិសេស និងព័ត៌មានបញ្ចុះតម្លៃលើសៀវភៅថ្មីៗ នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book, អ្នកអាចចុះឈ្មោះចូលជាសមាជិក Wolf
Pack តាមរយៈតំណ (Link) មួយនេះ https://bigbadwolfbooks.com/។
បណ្តាញសង្គមរបស់ Big Bad Wolf
Hashtag ផ្លូវការ៖ #BBWPhnomPenh2020
អំពីពិព័រណ៍សៀវភៅ BIG BAD WOLF BOOK SALE ពិព័រណ៍សៀវភៅនេះ ត្រូវបានបង្កើតឡើងដោយ ស្ថាបនិក ២ រូប គឺ លោក Andrew Yap និង លោកស្រី
Jacqueline Ng ហើយបានក្លាយទៅជា ព្រឹត្តិការណ៏ដ៏សំខាន់
នៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ នៅឆ្នាំ២០១៩ ពិព័រណ៍សៀវភៅនេះ បានរៀបចំធ្វើឡើងនៅក្នុង
ប្រទេសចំនួន ១0 និងទីក្រុងចំនួន ៣២ ក្នុងនោះរួមមាន
ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី
ប្រទេសស្រីលង្កា ប្រទេសភីលីពីន
កោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង ប្រទេសប៉ាគីស្ថាន ប្រទេសមីយ៉ាន់ម៉ា និងសហព័ន្ធអារ៉ាប់រួម ហើយពិព័រណ៍សៀវភៅនេះ នឹងបន្តបេសកម្មរបស់ខ្លួន ដើម្បីជួយដល់
អ្នកអានគ្រប់រូបលើពិភពលោកឲ្យទទួលបានសៀវភៅ អាន កនុងតម្លៃសមរម្យមួយ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់
កញ្ញា ហូល ឆៃលី, chhaily@mekha.la, +855 67 723 247
កញ្ញា កែវ គូនីឡា, kounila@mekha.la,
+855 92 621 431
Post a Comment