លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទ ថា កំណាយស្រាវជ្រាវរចនាសម្ពន្ធផ្លូវបុរាណពីតំបន់អង្គរ ទៅតំបន់រលួស គឺដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណ ឲ្យក្លាយជាបេតិកភណ្ឌរស់
ដោយ៖ សេង
ស៊ីដារ៉ូ
ផ្លូវបុរាណមួយខ្សែ
ដែលតភ្ជាប់រាជធានីពីរ នៅសម័យអង្គរ គឺរាជធានីយសោធរ (អង្គរ) និងរាជធានីហរិហរាល័យ
(រលួស) ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ត្រូវបានអាជ្ញាធរជាតិ(អប្សរា)ធ្វើការស្រាវជ្រាវរកឃើញ
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្នុងការស្រាវជ្រាវឲ្យបានច្បាស់អំពីរចនាសម្ពន្ធផ្លូវបុរាណ
ក្រុមការងារបានចុះសិក្សាសម្រង់ប្លង់ វាស់វែង និងបើករណ្តៅកំណាយចំនួន៥
ដើម្បីដឹងពីបច្ចេកទេសនៃការសាងសង់ផ្លូវរបស់បុព្វបុរសខ្មែរ។ លទ្ធផលនៃការស្រាវជ្រាវនេះ
បានបង្ហាញថា ផ្លូវបុរាណដែលកសាងឡើងដោយការចាក់បង្ហាប់ដី មានបីស្រទាប់ គឺស្រទាប់ក្រោមប្រើល្បាយដីខ្សាច់ជាមួយដីឥដ្ឋ
ស្រទាប់កណ្តាលប្រើល្បាយកម្ទេចថ្មបាយក្រៀម ដីខ្សាច់ និងដីឥដ្ឋ និងស្រទាប់ខាងលើបង្អស់ជាល្បាយដីឥដ្ឋលាយជាមួយដីខ្សាច់ភាគច្រើន
។
ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរបានឱ្យដឹងថា
ការធ្វើកំណាយស្រាវជ្រាវរចនាសម្ពន្ធផ្លូវបុរាណពីតំបន់អង្គរ ទៅតំបន់រលួសនេះ
គឺក្នុងគោលបំណងប្រៀបធៀបទៅនឹងរចនាសម្ពន្ធនៃផ្លូវបុរាណដទៃទៀត ដែលស្ថិតនៅទីតាំងផ្សេង
និងពិចារណាក្នុងការលើកគម្រោងអភិរក្ស និងអភិវឌ្ឍន៍ ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញ
ឲ្យក្លាយជាបេតិកភណ្ឌរស់។
ផ្លូវនេះមានទំហំសរុប
ពី៥៦ទៅ៦៦ម៉ែត្រ ដោយចែកជាទ្រូងផ្លូវទំហំ ពី៣០ទៅ៤០ម៉ែត្រ ជើងទេរ៣ម៉ែត្រសងខាង
ប្រឡាយទឹកប្រវែងពី៧ទៅ១០ម៉ែត្រសងខាង និងកម្ពស់ផ្លូវពី១,២០ទៅ១,៥០ម៉ែត្រ។ ក្រៅពីលទ្ធផលបានពីកំណាយខាងលើ
តាមរយៈការវាស់វែងលើទីតាំងផ្សេងៗគ្នា នៅលើកំណាត់ផ្លូវបុរាណនេះ បញ្ជាក់ថា
ជាទូទៅផ្លូវមានទំហំសរុបចន្លោះពី៧០ទៅ១០០ម៉ែត្រ គិតទាំងប្រឡាយអមផ្លូវផង ដោយឡែកនៅជិតនឹងគល់ស្ពាន
តួផ្លួវមានទំហំរួមតូចចន្លោះពី៥៦ទៅ៦៦ម៉ែត្រ៕
Post a Comment