ផ្កាអង្គាសិល្ប៍ មានតម្លៃខ្ពស់ ក្នុងឱកាសចូលឆ្នាំចិន
ដោយ៖ ហុង ចំណាប់
ផ្កាអង្គារសិល្ប៍ គឺជាផ្កាដែលមានតម្លៃខ្ពស់ជាងគេ ក្នុងពេលចូលឆ្នាំចិននេះ
ហើយផ្កានេះវាពិបាកដើររក វាដុះនៅតាមព្រៃភ្នំឆ្ងាយៗ នៅពេលចូលឆ្នាំចិនម្តងៗ មានប្រជាពលរដ្ឋខ្មែរ
ចិន វៀតណាម ជាច្រើនតែងតែនាំគ្នាមកទិញផ្កាអង្គារសិល្ប៍នេះ យ៉ាងភ្លូកទឹកភ្លូកដី
ព្រោះគេមានជំនឿថា ជាផ្កាលើករាសីដ៏ល្អបំផុត។
លោក ផាត រស់នៅសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងថា
រូបលោក តែងតែលក់ផ្កាអង្គារសីល្ប៍ជារៀងរាល់ឆ្នាំ ក្នុងឆ្នាំនេះនឹងឆ្នាំទៅ
ផ្កាអង្គារសិល្ប៍នៅមានតម្លៃមិនខ្ពស់ខុសគ្នាឡើយ ដោយឆ្នាំទៅលោកផាត អាចលក់បានចំនួន ៥០ដើម
ក្នុងរយៈពេលមុនចូលឆ្នាំចិន។
លោកផាត បានទិញផ្កាអង្គារសិល្ប៍នេះ ពីភ្នំក្រវ៉ាញ
ខេត្តពោធិសាត់ យកមកទុកមុនពេលចូលឆ្នាំចិន ចាប់ពី ១០ទៅ១២ថ្ងៃ ទើបរូបលោកលក់ចេញទៅវិញ ព្រោះជាផ្កាមានសំណាង
បើសិនផ្កានេះចេញមុនកាលកំណត់ មានន័យថា ពេលចូលឆ្នាំចិនមកដល់ អ្នកលក់ផ្កាអង្គារសិល្ប៍អាចខាតបង់ច្រើន
ក៏ព្រោះពុំមានអ្នកទិញ បើមានអ្នកទិញក៏តម្លៃថោកដែរ។ ដើមផ្កាអង្គារសិល្ប៍តូចបំផុតតម្លៃ
១២០០០រៀល ហើយធំខ្ពស់បំផុតតម្លៃរហូតដល់ ១២០ដុល្លារ។
ក្នុងឆ្នាំនេះ ប្រជាពលរដ្ឋអាចមកទិញផ្កាអង្គាសិល្ប៍ច្រើន គឺចាប់ពីថ្ងៃទី២០
រហូតដល់ថ្ងៃទី២៤ មករា។ ជនជាតិចិន
មានជំនឿនិងកត់សម្គាល់ទៅលើផ្កាអង្គាសិល្ប៍នេះឲ្យឃើញថា នៅពេលផ្កានេះចាប់ផ្តើមរីកល្អ
ក្នុងថ្ងៃចូលឆ្នាំចិន គ្រួសារនោះ ទទួលបាននូវលាភសក្ការៈ ត្រជាក់ត្រជុំ
រកស៊ីកាកកប ជាដើម៕
Post a Comment