ផលិតផលគ្រាប់ស្វាយចន្ទី ចំអិន របស់អ្នកនាង ឡឹង ម៉ានុត មានការទទួលស្គាល់ពីអតិថិជនក្នុងស្រុក និងក្រៅប្រទេស ទៅលើរសជាតិ និងអនាម័យ
ដោយ៖ ឌឹម គឹមហាក់
សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើ កំពុងពង្រីកអាជីវកម្ម ដោយធ្វើការកែច្នៃ
និងវេចខ្ចប់ជាកំប៉ុង ឲ្យកាន់តែទំនើបជាងមុន ដើម្បីរក្សាគុណភាព និងរសជាតិឈានមុខគេ ដើម្បីទាក់ទាញ
អតិថិជននៅទូទាំងក្នុង និងក្រៅប្រទេសផងដែរ។
អ្នកនាង ឡឹង ម៉ានុត ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើ
ដែលស្ថិតនៅក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យដឹងបន្ថែមទៀតថា រូបនាង មានគំនិតបង្កើតការកែច្នៃ
និងការវេចខ្ចប់នេះឡើងតាំងពីឆ្នាំ២០១៦ (វេចខ្ចប់ជាថង់) លុះដល់ឆ្នាំ២០១៧ ទើបរូបនាង បានកែច្នៃយកទៅដាក់ក្នុងកំវិញ។
អ្នកនាង ម៉ានុត បានបន្តទៀតថា ក្រោយពេល រូបនាង បានទៅសិក្សាយកបទពិសោធនិ៍
នៅប្រទេសវៀតណាម រូបនាង ក៏បានឃើញការវិវិត្តន៍ជឿនលឿនក្នុងប្រទេសគេ មានការវេចខ្ចប់ត្រឹមត្រូវ
ទើបមានគំនិតធ្វើការកែលំអរវេចខ្ចប់គ្រាប់ស្វាយចន្ទីនេះឡើងវិញ ហើយបន្ទាប់មក រូបនាង
ក៏ទទួលបានការគាំទ្រច្រើនពីអ្នកទទួលទាន និងសរសើរថា គ្រប់ស្វាយចន្ទីរបស់នាងគុណភាពល្អ។
បច្ចុប្បន្នទីផ្សារគ្រាប់ស្វាយចន្ទីចំអិនហើយនេះ បានពង្រីកចែកចាយលក់ទៅដល់ ទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ធំ កំពង់ចាម…។ បើយើងនិយាយពីរសជាតិគ្រាប់ស្វាយចន្ទីនេះវិញ ដែលអ្នកទទួលទាន មានការគាំទ្រច្រើន ព្រោះវាមានរសជាតិឆ្ងាញ់ខុសប្លែងពីគ្រាប់ស្វាយចន្ទីនាំចូលពីក្រៅប្រទេស។
ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្នុងឆ្នាំ២០១៩ថ្មីៗនេះ
គ្រាប់ស្វាយចន្ទីចំអិនហើយនេះ មានការកើនឡើងច្រើនរហូតដល់ ១៥% ដែលអតិថិជនក្នុងស្រុកទទួលស្គាល់
ជាពិសេសភ្ញៀវទេសចរណ៍ ជាជនជាតិចិន តែម្តងដែលទទួលស្គាល់ពីគុណភាពគ្រប់ស្វាយចន្ទីចំអិននេះ៕
Post a Comment