ចិញ្ចឹមត្រីក្រឹម មានជំនឿថា លើករាសី រំដោះគ្រោះ (នេះជាអបិយជំនឿរបស់ចិន)
ដោយ៖ ពិន ភក្តី
អ្នកស្រី ទូច ឫទ្ធី ប្រកបមុខរបរលក់ត្រីក្រឹមជាច្រើនឆ្នាំមកហើយ
ដែលស្ថិតនៅជាប់របងសាលារៀនសេរីភាពបានឱ្យដឹងថា
ត្រីដែលដាក់តាំងលក់ក្នុងទូរកញ្ចក់នេះ មានពូជត្រីក្រឹមកន្ទុយបី ត្រីឡហាន ត្រីនាងចម
និងត្រី៧ពណ៌។ល។
ត្រីក្រឹមទាំងនោះ មួយក្បាលថ្លៃពី ១០០០រៀល ទៅ ២០០០រៀល ឬ
៣០០០រៀល ដោយសារអតិថិជនយល់ថា ការទិញត្រីក្រឹមទាំងនោះចិញ្ចឹម ដាក់ក្នុងផ្ទះ
គឹវាធ្វើឲ្យលើករាសី និងរំដោះគ្រោះ (នេះជាអបិយជំនឿរបស់ចិន)។
អ្នកស្រី ទូច ឫទ្ធី បានលើកឡើងថា ក្រៅពីចិញ្ចឹមត្រីក្រឹមដាក់តាំងក្នុងទូរកញ្ចក់
សម្រាប់លក់ អ្នកស្រី ក៏មានសត្វដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី សម្រាប់លក់ផងដែរ
ហើយសត្វទាំងនោះមានដូចជា សត្វសេក មាន់
ព្រាប ទន្សាយ គឺសុទ្ធសឹងជាពូជនាំចូលមកពីប្រទេសម៉ាឡេស៊ីទាំងអស់។
កន្លែងអ្នកស្រី ក៏មានជាងកញ្ចក់សម្រាប់កាត់ធ្វើទូកញ្ចក់គ្រប់ប្រភេទ
លក់ឲ្យអតិថិជន បើចង់កាត់ទូកញ្ចក់ទូរស័ព្ទលេខ 0៧៧ ៧៧ ១៦ ២៦ / ០៩៦ ៣៥ ៣៧៧០៨
ដោយមានទីតាំងលក់នៅមុខវត្តក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ផ្លូវចូលចំងាយ
៥០ម៉ែត្រ និងទីតាំងមួយទៀតនៅជាប់របងសាលាសេរីភាពក្រុងតាមខ្មៅ៕
Post a Comment