Header Ads

ផ្លែពុទ្រា្ធផ្អែមឆ្ងាញ់ នៃទឹកដីកោះប៉ែន គ្មាជាតិគីមី មានទីផ្សារធំនៅភ្នំពេញ


ខេត្តកំពង់ចាមៈ

ដោយ៖ សេង ស៊ីដារ៉ូ


ប្រជាកសិករ នៃទឹកដីកោះប៉ែន បានប្រកបមុខរបរដាំដើមផ្លែពុទ្ធ្រា ជាង៨០% ហើយក៏រកចំណូលពីផ្លែ​ពុទ្ធ្រា ​នេះ សមល្មម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកស្រី ណូរី រស់នៅលើកោះប៉ែន បានលើកឡើងថា​ ការដាំពុទ្ធ្រានេះ ជាពូជពុទ្ធ្រាក្នុងស្រុកសុទ្ធ ប្រជាពលរដ្ឋ​
នៅតំបន់នេះ តែងតែដាំពូជនេះតៗគ្នា និងជាពូជពុទ្ធា្រដ៍ផ្អែមឆ្ងាញ់ប្រចាំទឹកដីកោះប៉ែន។ ក្នុងការដាំពូជពុទ្ធា្រ​នេះ ប្រើរយៈពេល ៨ខែ ដោយមិនប្រើប្រាស់សារធាតុគីមីនោះទេ គឺដាំតាមបែបធម្មជាតិ​និងទទួលបានផល​ពេញចាប់ពី ខែធ្នូ រហូតដល់ខែមេសា ដែលជារដូវអស់ផ្លែ។

នៅរដូវដែលទទួលបានផលពីផ្លែពុទ្ធ្រានេះ កសិករយើង ច្រើនតែយកទៅបោះដុំនៅឯទីផ្សារភ្នំពេញ ពិសេស​
តំបន់ព្រែកតាម៉ាក ពញាឮ ដែលឈ្នួញតម្រូវការច្រើនជាងគេ។ ទីផ្សារពុទ្ធា្រផ្អែមនេះ​ អាចលក់ចេញ​បាន​ក្នុង ១គីឡូ ១ម៉ឺនរៀល ទាំងការបោះដុំ និងលក់រាយ ហើយក្នុង១ថ្ងៃ លក់ចេញចាប់ពី២០០ ទៅ ៣០០ គីឡូ​ក្រាម។

អ្នកស្រី ណូរី បញ្ជាក់ទៀតថា ការដាំដើមពុទ្រា្ធ យកផ្លែនេះ គឺទទួលបានផលចំណេញសមរម្យ ដែលអាចជួយ​

សុំរួល​ដល់ការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕ 



No comments

Powered by Blogger.