Header Ads

អង្គការ UNIDO ​ធ្វើ​កិច្ច​សន្យា​​ជា​មួយ​សមាគម​ជីវឧស្ម័ន​អាល្លឺម៉ង់ (FvB) ​លើរ​ការ​ប្រើ​ប្រាស់​ជីវឧស្ម័ន ដើម្បី​កាត់​​បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


អង្គការ UNIDO បាន​ធ្វើ​កិច្ច​សន្យា​ការងារ​ជា​មួយ​សមាគម​ជីវឧស្ម័ន​អាល្លឺម៉ង់(FvB)ដែល​ជា​សមាគម​មួយ​ដែល​​​

នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ដើម្បី​សិក្សា​វិភាគ​​លើរ​ការ​ប្រើ​ប្រាស់​ជីវឧស្ម័ន (ក្រៅ​ពី​ការ​យក​ជីវ​ឧស្ម័ន​​ទៅ​
បម្លែង​ថាមពល)​ដែល​ចេញ​ពី​ប្រភព​ផ្សេងៗ​។

​មិនត្រឹមប៉ុណ្ណោះ សមាគម​ជីវឧស្ម័ន​អាល្លឺម៉ង់ ​FvB នេះ បាន​គាំ​ទ្រ​ដល់ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌​មាន​ជីវ​
ឧស្ម័ន​ខ្នាត​ធំ BTIC ដើម្បី​ប្រ​មូល ​និង​វិភាគ​ទិន្នន័យ ​ដើម្បី​រៀប​ចំ​របាយការណ៍​រួម​គ្នា​ ក្នុងការ​ធ្វើ​សេចក្តី​សម្រេច​​​ចិត្ត​ប្រកប​ដោយ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ ​ក៏​ដូចជា ​ដាក់​បង្ហាញ​ពី​ការប្រើប្រាស់​ជីវឧស្ម័ន​​នា​នា ផង​ដែរ។

ហើយក៏ជាផ្នែកមួយ នៃកម្មវិធីពង្រឹងសម្ថភាពរបស់ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ BTIC​​ 
ក្រោមក្របខណ្ឌគម្រោង នៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការវិនិយោគលើឡជីវឧស្ម័ន​ខ្នាតធំនេះ។

​ចំណែកមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ BTIC បានធ្វើការបណ្តុះបណ្តាល ដល់ក្រុមការ​
ងារ BTIC ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ពីជំនាញក្នុងការផលិតឡ និងការប្រើប្រាស់ជីវឧស្ម័ននេះ និង​ដើម្បី​កាត់​​បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាដើម។

វគ្គបណ្តុះបណ្តាលនេះ បានសិក្សាពីទ្រឹស្តីយ៉ាងលំអិតទាក់ទងនឹងការផលិត និងគ្រប់គ្រង Methanogens​ក្នុង
ការប្រើប្រាស់កាកសំណល់ ពីប្រព័ន្ធជីវឧស្ម័ន និងមានយន្តការត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធជីវឧស្ម័ន​នេះ ​យ៉ាងល្អបំផុតេ។

​នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA) បើកវគ្គបណ្តុះបណ្តាល ដល់សិក្ខាកាម និងក៏បានអនុវត្តន៍​នៃ​ការ
​ប្រើ​ប្រាស់ឧបករណ៍វាស់វែង និងឧបករណ៍ពិសោធន៍ជីវឧស្ម័ននេះ ដោយ​មានការចូលរួមពីសមាជិករបស់ BTIC លោកគ្រូ អ្នកគ្រូ និងជំនាញការជាតិ ​ដែលធ្វើ​ការងារ​ពាក់ព័ន្ធនឹងវិស័យ​ជីវឧស្ម័ននេះ​ (២៥នាក់)។​​

វគ្គបណ្តុះបណ្តាលនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)បានបញ្ជូនក្រុមការងារ ជំនាញផ្នែកនេះ ទៅធ្វើ
ការសិក្សានៅបណ្តាប្រទេស ដូចជា ហូឡង់ តៃវ៉ាន់​ ចិន ថៃ អាឡឺម៉ង់​



No comments

Powered by Blogger.