សិប្បកម្មកែច្នៃ សុមនា មានស្នាដៃកែច្នៃស្នែងគោ មកជាវត្ថុអនុស្សាវរីយ៍ អាចជួយដល់បរិស្ថានធម្មជាតិ និងមានផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ជួយបំបាត់ជាតិពុល និងខ្លាញ់ក្នុងឈាម
ភ្នំពេញៈ
ដោយ៖
ឌឹម គឹមហាក់
ជាច្រើនទៀត ដែលទាក់ទាញយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ ១៦ឆ្នាំមកហើយ។
ម្ចាស់សិប្បកម្មកែច្នៃ
សុមនា មានឈ្មោះថា ចិន្តា បានឲ្យដឹងថា សិប្បកម្មកែច្នៃនេះ បានធ្វើការកែច្នៃស្នែងគោ
មកជាគ្រឿងអលង្កានេះ
អស់រយៈពេល១៦ឆ្នាំមកហើយ និងមានអតិថិជនគាំទ្រច្រើន ឥឡូវនេះ សិប្បកកម្មកែច្នៃ សុមនា បានផ្លាស់ទីតាំងពីខេត្ត
ព្រៃវែង មកនៅជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញវិញ។
កញ្ញាចិន្តា
បានបន្តថា សិប្បកម្មនេះ ធ្វើការកែច្នៃពីស្នែងគោ និងស្នែងក្របី ដែលទិញពីកន្លែង
សត្តឃាត ដោយ
ការម៉ៅ បើស្នែងណាដែលល្អវែងទិញគិតជាគូ ក្នុង១គូ ៥០០០រៀល ទៅ១០០០០រៀល
ហើយចំពោះស្នែងដែលអន់ ទិញគិតជាការ៉ុង។ ស្នែងគោជាប្រភេទស្នែង ដែលមានអាយុកាលវែង
អាចកែច្នៃទៅជាក្រាស់សិត គ្រឿងអង្កាំ គ្រឿងអលង្កា ខ្សែក្រវ៉ាត វ៉ែនតា
ហើយក្នុងចំណោមវត្ថុទាំងនេះ ខ្សែក្រវ៉ាត ជាទីពេញនិយមច្រើននៃអ្នកប្រើប្រាស់
អាចលក់បានថ្លៃជាងគេ ក្នុង១ខ្សែថ្លៃ ៧៥ដុល្លារ ដោយកែច្នៃពីស្នែងគោសុទ្ធសាត បន្ទាប់មកទៀត វ៉ែនតាថ្លៃ ៣៨ដុល្លារ
ដោយពុំសូវមានអ្នកទិញច្រើនទេ ហើយចំពោះគ្រឿងអលង្កា ខ្សែដៃ ខ្សែក ដែលកែច្នៃពីស្នែងគោនេះ
លក់បានចាប់ពី៣ដុល្លារឡើងទៅ។
ក្នុងខ្សែក្រវ៉ាតមួយ
អាចធ្វើការកែច្នៃក្នុងរយៈពេល១អាទិត្យប៉ុណ្ណោះ។ ម្ចាស់សិប្បកម្មដដែលនេះ បានបញ្ជាក់
ទៀតថា
ចំពោះគុណប្រយោជន៍ផលិតផលពីស្នែងនេះ អាចជួយដល់បរិស្ថានធម្មជាតិ និងមានផលប្រយោជន៍ ដល់អ្នកប្រើប្រាស់
ដោយអាចជួយបំបាត់ជាតិពុល និងបំបាត់ខ្លាញ់ក្នុងឈាមក្នុងពេលដែលយើងប្រើប្រាស់យូរទៅ៕
Post a Comment