ប្រវត្តិ រឿងព្រេងនិទានប្រឌិត ដែលទាក់ទងទៅនឹងស្តេចដំរីស និងប្រាសាទកោះកេរ
ខេត្តព្រះវិហារ
ដោយ៖
សេង ស៊ីដារ៉ូ
កោះកេរជារាជនី
ដ៏សំខាន់មួយនាសម័យចក្រភពអង្គ នៅចន្លោះឆ្នាំ៩២១-៩៤៤ ដោយព្រះបាទជ័យវ្ម័នទី៤
បានគ្រងរាជចន្លោះពីឆ្នាំ៩២៨-៩៤១។ រាជធានីនេះចម្ងាយប្រមាណចន្លោះ ១៤០គីឡូម៉ែត្រ
នាភាគឱសាននៃទីក្រុងយសោធបុរៈ (រាជធានីអង្គរ)។
បច្ចុប្បន្នអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ ឃុំស្រសង់ ស្រុកគូលែន
ខេត្តព្រះវិហារ។
ព្រះបាទជ័យវរ្ម័នទី៤
បានកសាងប្រាសាទតូចធំជាច្រើននៅតំបន់នេះ ដូចជាប្រាសាទប្រាង្គ ប្រាសាទក្រហម
ប្រាសាទលិង្គ ប្រាសាទក្រចាប់ ប្រាសាទបន្ទាយពីរជាន់ ប្រាសាទដំរី ប្រាសាទប្រាំ
និងប្រាសាទនាងខ្មៅ។ ក្នុងចំណោមប្រាសាទទាំងអស់នោះ មានប្រាសាទមួយធំជាងគេ
គឺប្រាសាទប្រាង្គ ដូច្នេះគេនាំគ្នាហៅប្រាសាទនោះថា ប្រាសាទធំ
តែក៏មានអ្នកខ្លះហៅថា ប្រាសាទកំពែង ដោយសារមានកំពែងធំវែងព័ទ្ធជុំវិញ ទើបយើងនិយមហៅថា
ប្រាសាទកោះកែរ គឺជាកោះនៃកិត្តិយស ឬកេរឈ្មោះ។ ប្រាសាទកោះកេរ
មានទម្រង់ជាពីរ៉ាមីត ឬជាសាជីជ្រុងដែលមានលក្ខណៈខុសប្លែងពីប្រាសាទមុនៗទាំងអស់ដេលកសាងឡើងដោយបុព្វបុរសខ្មែរ។
ប្រាសាទនេះ
មានកម្ពស់រហូតដល់ ៣៥ម៉ែត្រ ជាប្រាសាទមួយខ្ពស់ បន្ទាប់ពីប្រាសាទអង្គរវត្ត។
ប្រាសាទធំ ឬ
ប្រាសាទប្រាង្គជាប្រាសាទភ្នំ និងជាទម្រទ្រលិង្គទេវរាជដ៏ធំមួយ
ដែលមានកម្ពស់១៨ម៉ែត្រ និងអង្កត់ផ្ចិតប្រវែង៥ម៉ែត្រ (សាងពីលោហធាតុ
ឬស្រោបលោហធាតុ)។
ប្រាសាទកោះកេរ
មានរឿងព្រេងនិទានខ្មែរប្រឌិតឡើង ដែលជាប់ទាក់ទិនទៅនឹងស្តេចដំរីស ដែលបានដំណា
លថាៈ
ពេលស្រទន់សាស្ត្រា ពេញវ័យក្រមុំក៏មានរូបឆោមល្អពន់ពេកធ្វើឲ្យស្តេចដំរីសមានការព្រួយបារម្ភពីកូន
យ៉ាងខ្លាំង។
ស្តេចដំរីស ពិចារណសព្វគ្រប់ទៅ ក៏សង់ប្រាសាទសសរមួយឲ្យកូនស្រីស្នាក់នៅ
ព្រោះមិនចង់ឲ្យ
កូនចុះពីលើប្រាសាទដើរផ្តេសផ្តាស់
ហើយស្តេចដំរីសតែងតែទំនុកបម្រុងកូនមិនដែលខ្វះខាតឡើយ អ្វីដែល
ស្តេចដំរី យកចិត្តទុកដាក់ជាងគេនោះ
គឺសំអាងសក់។ ស្តេដំរីស ស្រលាញ់ពេញចិត្តចំពោះកូនណាស់
តែងតែ
សំអាងសក់របស់កូន ឲ្យមានសម្រស់ភ្លឺរលោង រាល់ពេលដែលស្តេចដំរី មកដល់ប្រាសាទតែងតែពោលពាក្យ
យ៉ាងពិរោះមករកកូនថា
“ស្រទន់សាស្ត្រ
ទម្លាក់សក់មករ៉ា មិតាមកហើយសៀតផ្កាខាងមុខ សិតសក់ខាង
ក្រោយ បិតាអប់ឲ្យ
ស្រទន់សាស្ត្រា” ។
និយាយពីព្រានព្រៃម្នាក់
បានដើរប្រមាញ់រហូតទៅដល់ប្រាសាទ ស្រទន់សាស្ត្រ បានឮពាក្យពេជន៍ដ៏ពិរោះរបស់
ស្តេចដំរីស។
ព្រានព្រៃនោះក៏បាននាំរឿងនេះ ទៅក្រាបទូលព្រះអង្គម្ចាស់មួយអង្គ។
ពេលព្រះអង្គម្ចាស់បានទទួលដំណឹងនេះហើយ ក៏យាងមកប្រពាតព្រៃ ហើយបានមកលបមើលឃើញស្តេចដំរីស
ពោលពាក្យយ៉ាងពិរោះ ហើយក៏បានទតឃើញនាងស្រទន់សាស្ត្រ មានរូបល្អពន់ពេក
ក៏ចាប់ចិត្តស្រាលាញ់នាងយ៉ាងក្រៃលែង។ ព្រះអង្គម្ចាស់បានទន្ទេញពាក្យស្តេចដំរីស
ចាំហើយ ក៏ឆ្លៀងឱកាសយកពាក្យទាំងនោះពោលក្បែរប្រាសាទនាង នៅពេលដែលស្តេចដំរីសមិននៅ។
រីឯស្រទន់សាស្ត្រា កាលបើឮពំនោលនោះស្មានថាឱពុកមកដល់ ក៏ទម្លាក់សក់ចុះ។
ចំណែកព្រះអង្គម្ចាស់ ឃើញឱកាសល្អហុចឲ្យ ក៏សម្រាលព្រះកាយឡើងតាមសក់របស់នាងរហូតដល់លើប្រាសាទ
ហើយលួងលោមនាងដោយសេចក្តីស្នេហារហូតយល់ចិត្តគ្នាទៅវិញទៅមក
រួចហើយក៏នាំនាងយកទៅទុកនៅឯប្រាសាទរបស់ព្រះអង្គ។
ថ្លែងពីស្តេចដំរីសវិញ
បានស្វែងរកផ្លែឈើ និងផ្កាក្រអូបគ្រប់ប្រភេទ ដើម្បីយកទៅផ្គត់ផ្គង់បុត្រីបណ្តូលចិត្តតែ
មួយ
អស់រយៈពេលបីថ្ងៃកន្លងមកហើយ។ លុះរកបានគ្រាន់បើហើយ ក៏ធ្វើដំណើរដោយរលេះរលាំងទៅរកកូន។
ស្តេចដំរីស ទៅដល់ប្រាសាទក៏បន្លឺសម្តីដូចសព្វដង
ប៉ុន្តែមានសភាពស្ងប់ស្ងាត់ឈឹងមិនឃើញកូនទម្លាក់សក់មកសោះ ទើបគិតថា
ប្រហែលជានាងដេកលក់ ក៏បន្លឺសំលេងដដែលៗ ម្តងហើយម្តងទៀតកាន់តែខ្លាំងឡើងៗ
នៅតែមិនឃើញកូន ក៏មានសេចក្តីភិតភ័យព្រួយបារម្ភកាន់តែខ្លាំងឡើងៗ
ក៏សម្រេចចិត្តចេញដំណើរយ៉ាងតក់ក្រហល់
ដោយស្វែងរកកូនយ៉ាងវក់វីពីប្រាសាទមួយទៅប្រាសាទមួយ ហើយស្រែកហៅកូនរំពងពេញព្រៃ
ព្រមទាំងកាច់កំពូលប្រាសាទនិមួយៗ ដើម្បីអើតមើលកូន។ ដោយក្តីអាម៉ាស់
និងការខកចិត្តខ្លាំងពេក បណ្តាលឲ្យស្តេចដំរីដួលស្លាប់ភ្លាមមួយរំពេច នៅខាងក្រោយប្រាសាទនោះ។
បន្ទាប់មកស្តេចដំរីស
បានមកដល់ព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ដែលនាំនាង ស្រទន់សាស្ត្រ មកលាក់។
នាងស្រទន់សាស្ត្រា និងព្រះអង្គម្ចាស់ កាលបើបានឮសំឡេងឪពុកស្រែកហៅ
ក៏នាំគ្នាស្ទុះចេញមកលុតជង្គង់
ថ្វាយបង្គំអង្វរបិតាថា “សូមក្រាបថ្វាយបង្គំព្រះបិតា
សូមព្រះបិតាមេត្តាប្រោសប្រទានទោសដល់បុត្រទាំងពីរផង
”។
ស្តេចដំរីស ឃើញដូច្នោះក៏មានអារម្មណ៍តក់ស្លុតស្រយុតស្រយង់កាយរហូតដល់ដួល
ក្រាបចុះបង្ហូរទឹកភ្នែក
រហាម ហើយពោលពាក្យទាំងអួលអាក់ ទៅរកកូនស្រីថា “ស្រទន់សាស្ត្រា” បើកូនស្រឡាញ់បិតា
ហេតុអ្វីក៏កូន
ធ្វើអំពើខុសគន្លងប្រពៃណីដូច្នេះ ធ្វើឲ្យបិតាអស់សង្ឃឹមចំពោះកូន
ហើយខ្មាសគេខ្លាំងណាស់។ ចូលកូនយក
ផ្លែឈើ បំពងទឹក
និងផ្កាបិតាជាលើកចុងក្រោយ។ ចូរកូនទាំងពីរចេះថែរក្សាគ្នាឲ្យបានសុខ បិតាលាកូន
ហើយ៕
Post a Comment