Header Ads

លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងពត៌មាន ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិតភេសជ្ជៈគ្រប់ប្រភេទ ទៅ​តាម​ស្តង់​ដារអន្តរជាតិ និងជួយដល់សង្គម



ភ្នំពេញៈ


ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុន ខ្មែរ ប៊ែរើរីជីស ដែលបានបង្កើតកម្មវិធី ជាលើកទី៣ ឲ្យមានការជួបជុំជាមួយ បណ្តាញសារព័ត៌មាន ក្នុងស្រុក​និងបានអញ្ជើញលោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាគណអធិតបតី ដើម្បីបង្ហាញ​អ្នកសារព័ត៌​មាន ដូចជា​ កាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រ ទស្សនាវដ្ត ជាច្រើនទៀត កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុងរោងចក្រក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស​។

ខណៈពេលនោះ​ លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងពត៌មាន បានមានប្រសាសន៍ថា ការជួបជុំនេះ ជាលើក​ទី៣ហើយ ដើម្បីមកមើលឲ្យឃើញពីការរីកចម្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្នុងឱកាសជួបជុំគ្នាចុង​ឆ្នាំ​ផងដែរ។ លោករដ្ឋមន្ត្រី បានកោតសរសើរទៅដល់ក្រុមហ៊ុន ដែលខិតខំផលិតភេសជ្ជៈគ្រប់ប្រភេទ​ ក្នុង ស្រុក មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានជួយដល់សង្គមយ៉ាងច្រើន (នៅភ្នំពេញ) ពិសេសនៅតាមបណ្តា​ខេត្ត ជាដើម។

នៅដើមឆ្នាំ២០១៩ ក្នុងរដូវក្តៅខ្លាំង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួយនាំយកភេសជ្ជៈ និងទឹកបរិសុទ្ធយ៉ាង​ច្រើន​ជួយឧបត្ថម្ភទៅដល់ជនបទ នៅតាមសាលារៀន ដែលកំពុងខ្វះខាត។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​បាន​ពង្រីក​ផលិត​ផលរបស់ខ្លួន​បានច្រើន​ នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កន្លងមកក្នុងការប្រជុំក្រុមប្រឹក្សាផ្តល់យោបល់ មានការលើកឡើង ពីបញ្ហាគ្រឿងស្រវឹង តែបើតាមការបង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុង១០០គ្រោះថ្នាក់ ​បានបង្កឡើង​ដោយ​គ្រឿងស្រវឹង១៧% ប៉ុណ្ណោះ ក្រៅពីនោះ ក្នុងរូបភាពគ្រោះថ្នាក់ផ្សេងៗ។

លោករដ្ឋមន្ត្រី បានបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនណា ដែលបានផ្សព្វផ្សាយទៅតាមការណែនាំរបស់ក្រសួង ក្រសួងនឹងធ្វើការកោតសរសើរដល់ក្រុមហ៊ុននោះ ពិសេស​ ក្រុមហ៊ុនដែលបានបង្កើតឡើង ពីស្នាដៃកូនខ្មែរ ដែល​បានខិតខំប្រឹងប្រែងធ្វើដោយខ្លួនឯង។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុនមាន​ឆន្ទៈ​មោះមុតក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានស្តង់ដារអន្តរជាតិ និងធ្វើស្លាក់សញ្ញា ឲ្យ​អន្តរជាតិ ​បានស្គាល់ ហើយក្រុមហ៊ុននឹងបន្តធ្វើបច្ចុប្បន្នភាព នៃបច្ចេកវិទ្យារបស់ខ្លួនឲ្យកាន់តែទំនើប និង បង្កើនបទ​ដ្ឋានក្នុង​​ផលិតផលស្រាបៀរ និងភេសជ្ជៈ នៅកម្ពុជាបន្ថែមលើនឹងទៀត។

ក្រុមហ៊ុន និងបង្កើនបរិវេណរោង​ចក្រ ឲ្យមានភាពប៉ៃតងនាពេលខាងមុខ ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយ ដល់បុគ្គលិក និងភ្ញៀវ​ដែល​បាន​ចូល​មកមើលទិដ្ឋភាពក្នុងរោងចក្រ៕

No comments

Powered by Blogger.