Header Ads

ដំណាំត្រុំមានភាពល្បីល្បាញ តាំងពីទសវត្សរិ៍៧០ ឥឡូវសហគមន៍ត្រុំអង្គរបាន ថែរក្សា និងអភិរក្ស ដំណាំ​ត្រុំនេះ​ឡើងវិញ


ខេត្តកំពង់ចាមៈ

ដោយ៖ សេង ស៊ីដារ៉ូ





សហគមន៍ត្រុំអង្គរបាន បង្កើតឡើងជាង១០ឆ្នាំមកហើយ ដោយសារការឧបត្ថមគាំទ្រពីអង្គការ ស៊ីវ៉ាយខេ ​ស្ថិ​ត​​​ក្នុង​​ភូមិ​​អង្គរបាន ខេត្តកំពង់ចាម ដែលមានសមាជិកចំនួន៧គ្រួសារ ពឹងអាស្រ័យលើការត្បាញក្រមាត្រុំ ជាផលិត​ផល​ប្រចាំមូលដ្ឋាន។

អ្នកស្រី ធុយ សោភ័ណ្ឌ ជាប្រធានសមាគមន៍ត្រុំអង្គរបាន មានប្រសាសន៍ថា ក្នុង១ខែៗ អាចត្បាញក្រមាពីត្រុំ​បាន​​ជាង ១០០ក្រមា ហើយភូមិនេះរស់នៅពឹងផ្នែកទៅលើការដាំដើមត្រុំ សម្រាប់ត្បាញក្រមា។ ក្រមាពីត្រុំនេះ​លក់បានថ្លៃមួយ ១០ដុល្លារ មានគុណភាពជាប់យូរជាងក្រមាធម្មតា។ ភូមិអង្គរបាន ខេត្តកំពង់ចាម ធ្លាប់មាន​ភាព​ល្បីល្បាញ ដោយមានដាំជាចំការត្រុំដ៏ធំ  ដោយមានអំណោយផលពីដី ដែលមានជីជាតិពីអាងទន្លេមេគង្គ មានជំនាញខាងប្រមូលផលត្រុំ និងរស់នៅប្រកបមុខរបរលក់ផលិតផលត្រុំនេះតែម្តង។​

ចាប់តាំងពីទសវត្សរ៍ទី៧០ ការប្រមូលផលត្រុំ មានការធ្លាក់ចុះជាលំដាប់រហូតដល់អ្នកភូមិទាំងអស់ ឈប់ដាំត្រុំ ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ទើបធ្វើឲ្យដំណាត្រុំរស់ឡើងវិញ និងអភិរក្ស ហើយសហគមន៍ត្រុំអង្គរបាន ត្រូវបាន​បង្កើតឡើង ដើម្បីអភិរក្សជំនាញផលិតផលត្រុំប្រពៃណី។ សហគមន៍ត្រុំ មានភាពរីករាយ ដែលអាចប្រើប្រាស់វា លើផលិតផលតម្បាញជាច្រើន។ យើងបានប្តេជ្ញា ថា នឹងបន្តជំនាញនេះ ដល់កូនចៅរបស់យើង ដើម្បីថែរក្សា​ប្រពៃណី​ជាតិយើង ក៏ដូចជាធ្វើឲ្យអង្គរបានមានភាពល្បីល្បាញជាថ្មីម្តងទៀត លើការជ្រលក់ពណ៍ត្រុំ។


តម្បាញត្រុំនេះ បានជួយដល់សហគមន៍ច្រើន ពិសេសស្ត្រីមេផ្ទះ មានការងារធ្វើរាល់ថ្ងៃ មិនចំណាកស្រុក និង​បានមើល​ថែរក្សាកូនចៅ​បានទៀតផង៕

No comments

Powered by Blogger.