Header Ads

លោក សារឿន បានបលើងឡើងថា ការចិញ្ចឹមទាយកសាច់ ចំណេញជាង ការចិញ្ចឹមទាយកពងលក់

ខេត្តកំពង់ចាមៈ

ដោយ៖ ឌឹម កឹមហាក់


មុខរបរចិញ្ចឹមទាយកសាច់ និងការចិញ្ចឹមទាយកពងលក់ មានភាពខុសគ្នា ព្រោះការចិញ្ចឹមទាយកសាច់ អាចទទួល​ចំណូល​ខ្ពស់​ជាង ការចិញ្ចឹមទាយកពងលក់ បើខាតវិញគឺ បណ្តាលមកពីទាស្លាប់ ដោយជំងឺផ្សេងៗ តែប៉ុណ្ណោះ ។

លោក សារឿន បានបលើងឡើងថា កត្តាដែលការចិញ្ចឹមទាយកពង ខាតបង់ច្រើន គឺ​មកពីការចិញ្ចឹមទានៅពេល​ទីផ្សារ​សំបូរពងទា ហើយទីផ្សារក៏វៃតម្លៃឲ្យថោក មិនចំណេញនោះទេ។ ម្យ៉ាងទៀតតំលៃហាងឆេងពងទា ប្រចាំថ្ងៃ​មិនទៀងទាត់នោះឡើយ។ ដោយឡែនាបច្ចុប្បននេះ លោក សារឿន ចិញ្ចឹមទាកូន លុះត្រាតែមានអាយុពី៣ទៅ៤ខែ ទើបអាចលក់ក្នុង ១ក្បាល១០០០០រៀល ឬ អាចលក់បានដល់ថ្លៃ២០០០០រៀល ក៏មានដែរ ព្រោះនៅលើទីផ្សារ តម្រូវការច្រើន និងតាមហាងនានា មានគេកម្ម៉ងធ្វើម្ហូប និងជាទាខ្វៃ។ល។

ចំពោះតម្លៃពងទា ក្នុងទីផ្សារពុំទៀងទាត់អាស្រ័យនៅលើហាងឆេងមាត់ របស់ឈ្មួញតែប៉ុណ្ណោះ។ កសិដ្ឋានចិញ្ចឹម​ទារ​​បស់លោក សារឿន មានទាទាំងតូចទាំងធំ ជិត១០០០ក្បាល ​ដោយឲ្យចំណីម្តងៗ​អស់ប្រហែល២០ម៉ឺនរៀល​ក្នុង១ថ្ងៃៗ។

ការចិញ្ចឹមទាយកពង និងការចិញ្ចឹមទាយកសាច់ លក់មានភាពខុសគ្នា ហើយកត្តាដែលចិញ្ចឹមទាយកពង លក់ខាត់​ ច្រើន ក៏ដោយសារចំណាយទៅលើចំណីទាអស់ច្រើ ដើម្បីជំរុញឲ្យវាទទួលបានពងមកច្រើន ហើយនៅគ្រាដែល​ទីផ្សារសម្បូរច្រើន ពងទាចុះថោកអាចលក់ខាតដើមទាំងស្រុង។ ផ្ទុយស្រឡះពីការចិញ្ចឹមទាយកសាច់ ពេលណា​បាន​ថ្លៃខ្ពស់ បានលក់ បើទោះជាការចិញ្ចឹមទារយៈពេលយូរក៏ដោយ ក៏ហាងឆេងទីផ្សារនៅមានកម្រិតដែរ។ លោក សារឿន បន្ថែមថា កសិដ្ឋានចិញ្ចឹមទារបស់គាត់ លក់ចេញ១ថ្ងៃប្រមាណ៨០% ដោយមានទីផ្សារមកទិញ​ដល់ផ្ទះ​តែ​ម្តង៕

No comments

Powered by Blogger.