Header Ads

តារា​ចម្រៀង​ ហា សី​ហា ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីលក់បញ្ចុះតំលៃ ក្នុងរដូវភ្ជុំបិណ្ឌរបស់សែលកាត

ភ្នំពេញៈ

 ដោយ៖ ហុង ចំណាប់


កម្មវិធីលក់បញ្ចុះតំលៃ ក្នុងរដូវភ្ជុំបិណ្ឌរបស់សែលកាត មានការចូលរួមពីតារាចម្រៀង ហា សី​ហា ​ដែលទើបតែចេញ​អាល់ប៊ុមថ្មី របស់លោក គឺបទ Friend Zone នៅការិយាល័យសាលកាត នាល្ងាចថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៨។

 ហា សីហា គឺជាតារា​ចម្រៀងខ្មែរវ័យក្មេងម្នាក់ ដែលមានអ្នកគាំទ្រជាង ១00.000នាក់ ​នៅលើបណ្តាញសង្គមហ្វេស​ប៊ុក និងចំនួន​អ្នក​​គាំទ្រ​​ជាង ៣0.000​នាក់​ នៅលើ YouTube។

សីហា​​​​ បានចូលរួមជាមួយតារាចំម្រៀង ដទៃទៀតក្រោម Sun Records ដែលទើបតែបានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង ជាមួយក្រុមហ៊ុនសែលកាត ដើម្បីទទួលបាន Calltune របស់ពួកគេនៅក្នុងបញ្ជីបទចម្រៀងរបស់សែលកាត។


Friend Zone ត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ ហើយអតិថិជនសែលកាតអាចទាញយក ដោយគ្រាន់តែចុច #២៧២៧# ៧២៨៩០៨# សីហានឹងមានវត្តមាននៅឯការិយាល័យសែលកាត ​នៅម៉ោង ៤រសៀល​ដែលគាត់នឹង​ជួប​ជាមួយអតិថិជន និងជួយប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់នេះ៕

No comments

Powered by Blogger.