Header Ads

ប្រជាកសិករថា ដាំជីរចំរុះនេះ គឺឆាប់បានផល ចំណេញពេលវេលា និង​ថវិកា

ខេត្តកណ្តាលៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត


 ប្រជាកសិករក្នុងស្រុកកៀនស្វាយ ភាគច្រើនដាំជីរគ្រប់ប្រភេទ ដែលប្រើ​រយៈ​​ពេល​ខ្លី ហើយ​​ឆាប់​​បានផល​លក់​ទៅ​លើទីផ្សារ។

លោក គង់ រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ពីដើមរូបលោក ​ជា​អ្នកដាំបន្លែខាត់ណា តែមកដល់​ពេល​ឥឡូវនេះ រូបគាត់បែរជាមកដាំជីរ​ចំរុះ​ទៅវិញ ព្រោះដោយសារការដាំជីរនេះ វាងាយស្រួលលក់នៅលើទីផ្សារ​​។ លោកគង់ បានបន្តថា បន្ទាប់ពីឈប់ដាំខាត់ណាមក រូបគាត់ដាំជីរសាំងកា​​ហ៊ុំ (ជីពងទាកូន) ​ ហើយមានការលូតលាស់ល្អ ទើបរូបលោកសម្រេចចិត្ត​ដាំ​ជីរនេះ​រៀងរហូតមក។ ដែលមានផ្ទៃដី ៣0ម x ២0ម ត្រូវការប្រើប្រាស់ជី​៣00Kg ហើយការប្រមូលផលមកវិញលើកទី១ ២00Kg និងលើកទី២ ១00kg។ ជីរប្រភេទនេះ មានអាយុកាល២ឆ្នាំ ហើយការដាក់ជីដើម្បីឲ្យ ជីរចំរុះនេះមានការលូតលាស់ល្អ គឺត្រូវដាក់៤ដងក្នុង១ខែ ដើម្បី ឲ្យដើមវា​លូតលាស់បានឆាប់រហ័ស បើមិនដូច្នោះទេ ​ដើមវាមិនអាចលូតលាស់ល្អ​នោះ​​ឡើយ។


ជីរចំរុះនេះ អាចដាំបាននៅលើដីទួល ឬ​ដីទំនាប​បានផលប្រហាក់ប្រហែល​គ្នា ដោយការស្ទូងដាំលើដី ដែលលើករងភ្ជួរាស់ហើយ ត្រូវផ្អាប់ដីរយៈពេល​១០​ថ្ងៃទើបចាប់ផ្តើមស្ទូង។ ធម្មតាជី សាំងកាហ៊ុំ (ជីរពងទាកូន) នេះ​យើង​ដាំ​​​​តែក្នុងរយៈពេលជាង១ខែប៉ុណ្ណោះ យើងអាចច្រូតកាត់ ប្រមូលផលបាន​។

ជីរចំរុះនេះ ប្រើប្រាស់ទឹកច្រើន និងជីក៏ច្រើនដែរ ដូចជាជីអង្កាម ជាដើម តែភាគតិចបំផុត ដែលប្រជាកសិករយើងនិយមដាំជីនេះ ព្រោះដោយ​សារ​តែជីនេះប្រើប្រាស់ជីច្រើន និងថ្នាំការពារសត្វល្អិតផងដែរ។ ក្នុងការដាំជីរ​ចំរុះនេះ បានធ្វើឲ្យជីវភាពគ្រួសារ លោកគង់ មានការប្រែប្រួលច្រើន​ ក៏​ដោយ​សារការដាំជីរនេះចំណេញពេលវេលា និងថវិកាចំណាយតិច​នឹង​ទទួលបានផលឆាប់រហ័ស៕

No comments

Powered by Blogger.