សែលកាត ទទួលបានពានរង្វាន់ក្នុងការធ្វើតេស្តល្បឿនលឿនពី Ookla ២ឆ្នាំជាប់គ្នា និងជាក្រុមហ៊ុនទូរគមនាគមន៍ ដំបូងគេនៅកម្ពុជា ដែលផ្ដល់ជូនការធានាលើបណ្តាញសេវា
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
ក្រុមហ៊ុនសែលកាត បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla® ម្ដងទៀត ក្នុងខែនេះ និងក្លាយជាប្រតិបត្តិករឈានមុខគេ នៅការិយាល័យសែលកាត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជន ដោយស្វ័យប្រវត្តិ នៅពេលដែលអតិថិជនជួបប្រទះ សេវាកម្មរអាក់រអួល រាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធ និងតម្លាភាពនៃសេវាកម្មដល់អតិថិជន។
លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិរបស់សែលកាត មានប្រសាសន៍ថា អតិថិជននៅកម្ពុជាសមនឹងទទួលបាន គុណភាពសេវាកម្មស្តង់ដារពិភពលោក ពីប្រតិបត្តិករទូរគមនាគមន៍ របស់ពួកគេ រួមទាំងសេវាគ្របដណ្តប់ល្អល្បឿន នៃប្រព័ន្ធអ៊ីនធើណិត និងតម្លៃសមរម្យផងដែរ។ "នេះគឺជាការសន្យារបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបណ្តាញដ៏ល្អបំផុត ដែលជាគុណតម្លៃដ៏វិសេសវិសាល បូករួមនឹងការផ្ដល់ជូននូវសេវាកម្មអតិថិជន ដ៏ល្អបំផុត "។
ក្រុមហ៊ុនសែលកាត បានកំណត់ពេលវេលានៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុតពី OoklaSpeedtest Awards ដែលបង្ហាញថា ក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនតែមួយគត់ ដែលបាន ខិតខំកែប្រែល្បឿន 4G របស់ខ្លួនចាប់តាំងពីការធ្វើតេស្តចុងក្រោយ នៅក្នុងត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំ ២០១៧។
"ជាការពិតណាស់ ចាប់តាំងពីក្រុមហ៊ុនសែលកាត បានឈ្នះពានរង្វាន់ OoklaSpeedtest ដំបូងក្នុងត្រីមាសទី១ និងទី ២ នៅក្នុងឆ្នាំ ២០១៧ ដែកបានកើនពិន្ទុល្បឿនរហូតដល់ ៩.១" ដូច្នេះហើយទើបសែលកាតបានឈ្នះការធ្វើតេស្តល្បឿនលឿនពី Ookla រយៈពេល២ ឆ្នាំជាប់គ្នានេះ។
លោក វ៉ាត់សុន បានបន្ថែមទៀតថា យើងក៏បានជូនដំណឹងជាសាធារណៈ នៅលើគេហទំព័រ នៅពេលដែលមានស្ថានភាពអាសន្ន ដូចជាព្យុះបញ្ហារលកធាតុអាកាសកើនឡើងខ្លាំង និងកំហុសសំណង់ ដែលបណ្តាលឱ្យខូចខាត ដល់បណ្តាញសេវាទូរស័ព្ទ។ ក្រុមហ៊ុនសែលកាត កំពុងកសាងបណ្តាញដ៏ល្អបំផុតនៅកម្ពុជា ហើយភាពរអាក់រអួលនៃបណ្ដាញសេវាអាចនឹងកើតមាន។ តែអ្វីដែលសំខាន់នោះ គឺល្បឿនក្នុងការស្តារសេវាឡើងវិញ ហើយជាពិសេសនោះ គឺការផ្ដល់ព័ត៌មានដល់អតិថិជនរបស់យើងឲ្យដឹង ។
សេចក្តីសង្ខេបនៃពានរង្វាន់ Speedtest របស់សែលកាតពី Ookla ក្នុងឆ្នាំ ២០១៧ និង ២០១៨:
ល្បឿនលឿនបំផុតរបស់សែលកាតគឺ ២២,៩១ ជាមួយល្បឿនជាមធ្យម ២៤,៦៧ Mbps សម្រាប់ការដោនឡូត និង ១៦,០៩ Mbps សម្រាប់ការអាប់ឡូតក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ២០១៨។
ក្រុមហ៊ុនសែលកាតក៏ទទួលបានការទទួលស្គាល់ ទូទាំងពិភពលោកពីគុណភាព នៃបណ្តាញសេវារបស់ខ្លួនពី OpenSignal ផងដែរ ក្នុងរយៈពេលសាកល្បងចំនួនពីរ:
- ត្រីមាសទី ១ និងទី ២ ឆ្នាំ ២០១៧- ត្រីមាសទី ៣ និងទី ៤ ឆ្នាំ ២០១៧
ពានរង្វាន់ជាផ្លូវការជាបន្តបន្ទាប់របស់ OpenSIgnal នឹងត្រូវប្រកាសនៅខែក្រោយ (ខែសីហា)។
អំពី Ookla
Ookla គឺជាក្រុមហ៊ុនដែលផ្ដោតលើការធ្វើតេស្ដល្បឿនអ៊ីនធើណិត(Speedtest) និងជាអ្នកនាំមុខគេក្នុងការធ្វើតេស្តទៅលើការវិភាគលើអ៊ីនធើណិត ដែលត្រូវបានគេប្រើប្រាស់ជាង ១៥ ពាន់លានដងនៅទូទាំងពិភពលោក។ ការធ្វើតេស្ដល្បឿន(Speedtest) ដោយ Ookla គឺជាមធ្យោបាយត្រឹមត្រូវបំផុតក្នុងការវាស់ស្ទង់ល្បឿន លើបណ្តាញអ៊ីនធឺណិត។ Speedtest ផ្តល់ជូននូវទិន្នន័យដ៏ជាក់លាក់អំពីល្បឿន និងគុណភាពនៃទូរស័ព្ទចល័ត និងទំហំបណ្ដាញទូលំទូលាយ។ Ookla ជាអ្នកប្រែក្លាយការធ្វើតេស្តរាប់ពាន់លាន នៅលើពិភពលោក ជាមួយនឹងឧបករណ៍ស្រាវជ្រាវសំខាន់ៗ។
ផលិតផលសហគ្រាសធំបំផុត របស់ក្រុមហ៊ុន Ookla គឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយអ្នកផ្តល់សេវាអ៊ីនធើណិត ដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សាកលវិទ្យាល័យ និងភ្នាក់ងាររដ្ឋាភិបាល ដែលជឿ ជាក់លើការផ្ដល់ជូនរបស់ Ookla ដែលប្រកបដោយគុណភាព និងអព្យាក្រិត្យ។
មានទីស្នាក់ការកណ្តាល ស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀត នៅទីក្រុង Dublin ប្រទេសអៀរឡង់ Ookla បានផ្តល់នូវការយល់ដឹងទូលំទូលាយ ទូទាំងពិភពលោក ដល់ឧស្សាហកម្មទូរគមនាគមន៍ តាំងពីឆ្នាំ២០០៦មកម្ល៉េះ៕

Post a Comment