Header Ads

ពូជមៀនក្រអូប នាំចូលពីតៃវ៉ាន់ កំពុងពេញនិយមក្នុងដាំដុះ ១៥ខែទទួលបានផល

ខេត្តពោធិ៍សាត់ៈ

ដោយ៖ ឌឹម គឹមហាក់


 ចំការមៀនក្រអូប ស្ថិតក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ មានដាំមៀនក្រអូប​អស់រយៈ ៧ឆ្នាំមកហើយ ​ទទួលផល​ជាទីពេញចិត្ត ហើយក៏បានពូជនេះ លក់ចែកចាយបន្តតាមបណ្តា ខេត្តផ្សេងៗទៀត។

ពូជមៀនក្រអូបនេះ អាចដាំរយៈពេលតែ១៥ខែប៉ុណ្ណោះ និងអាចទទួលផលបាន ជា ពូជមៀនមានក្លិនក្រអូប​ឈ្ងុយឈ្ងប់។

លោក ទី ជាម្ចាស់ចំការមៀនក្រអូប ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បានរៀបរាប់ទៀតថា ពូជមៀនក្រអូបនេះ នាំចូលពីតៃវ៉ាន់ដោយការផ្សាំ មែកមានក្លែបក្រាស់ សំបូរសាច់ជាងមៀនខ្មែរ និងមានក្លិនក្រអូបនៅនឹងដើម។ លោកទី បានបន្តថា កូនមៀនក្រអូប ក្នុងមួយដើលក់ចេញថ្លៃ ២ដុល្លារ ដែលបានចែកចាយតាមបណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា តែក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានអតិថិជនមករកពូជមៀនក្រអូបនេះច្រើន​ ដោយសារគេយល់ថា ជាពូជមៀនដែលឆាប់លូតលាស់ តែក្នុងរយៈពេល១៥ខែ និងទទួលផលឆាប់រហ័ស។


ពូជមៀនក្រអូបពីតៃវ៉ាន់ ឬយីហុតអាចដាំក្នុងផ្ទៃដីមួយហិកតា ដាំបាន៤០០ដើម ចន្លោះ៥ម៉ែត្រមួយដើម ហើយ​ពូជនេះ​មានអាយុកាលចាប់ពី២០ទៅ២៥ឆ្នាំ។ មៀនក្រអូប ឬយីហុតតៃវ៉ាន់នេះ​នៅលើទីផ្សារមានលក់ក្នុង​១គីឡូ​ថ្លៃ ៦០០០-៧០០០រៀល ដែលមានតម្លៃប្រហាក់ប្រហែល ទៅនឹងមៀនក្នុងស្រុកដែរ។ ម្យ៉ាងទៀតវិធីសាស្ត្រ ដែលធ្វើឲ្យមៀននេះឆាប់បានផ្កា បានផ្លែ ដោយសារការអនុវត្តន៍ទៅនឹងពូជមៀន ក្នុងស្រុកផងដែរ ដោយអាច កែច្នៃ​ពេលវេលាតម្រូវ ឲ្យត្រូវពេលវេលារដូវ ចូលឆ្នាំចិន ពេលដែលផ្លែមៀនមានតម្លៃខ្ពស់ជាងខែធម្មតា។

No comments

Powered by Blogger.