Header Ads

កោះកុង មានសក្តានុពលលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ដោយសារគោល​នយោ​បាយឈ្នះៗ របស់សម្តេច ហ៊ុន សែន

ខេត្តកោះកុងៈ

ដោយ៖​ សេង ស៊ីដារ៉ូ


ខេត្តកោះកុង បានបង្ហាញពីសក្តានុពលចំនួន៤ គឺ​មាន​​វិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។

ហើយចក្ខុវិស័យខេត្ត​​កោះកុងនេះ គឺធ្វើការអភិវឌ្ឍប្រទេសជាតិ​ ឲ្យមានភាពរីចំរើន និងទទួលបាន​នូវសុខ​សន្តិ​ភាព  ទូទាំង​ខេត្តកោះ​កុងតែម្តង ដែលជាក្នុងគោលនយោបាយ ចតុកោណ ​របស់​ប្រមុខរដ្ឋាភិបាល ​ក្នុងតំណាក់​កាលទី៣​ ដោយគិតទៅ​លើធនធានមនុស្ស និងមន្ត្រី​មានសមត្ថភាព ចូលរួមស្របតាមគោល​នយោបាយ របស់ប្រមុខរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ក៏មានការរៀបចំធ្វើផ្លូវថ្នល់ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ធ្វើឲ្យបានទាន់ទៅតាមគម្រោង និង​តម្រូវការ​របស់ប្រជាពលរដ្ឋ លើការរៀបចំសួនច្បារ បន្តចរន្តអគ្គិសនី តាមផ្លូវក្នុងខេត្ត ដើម្បីឲ្យការធ្វើដំណើរ និងភ្ញៀវទេសចរណ៍ មានភាពងាយស្រួល។ ចំណែកសុខាភិបាល​បានរៀបចំមណ្ឌលសុខភាព ​រហូតដល់​មណ្ឌល​កុមារ និងរហូតទៅដល់មណ្ឌលសុខភាពជនបទ និងជ្រោយកោះ ស្រុកថ្មបាំង ស្រែអំបិល ជាការចូលរួមចំណែក​បន្ថយការចំណាយ និងពេលវេលាឲ្យខ្លីសម្រាប់ប្រជាពលរដ្ឋក្រីក្រ បន្តផ្តល់សេវាដោយឥតបង់ប្រាក់ តាមរយៈ​មូល​និធិសមធម៌ ដែលជាគោលនយោបាយរាជរដ្ឋាភិបាល។

លោកស្រី គណអភិបាល ខេត្តកោះកុង​ បានមានប្រសាសន៍ទៀតថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត​មាន​វិស័យទេសចរណ៍ សក្តានុពលចំនួន៤ គឺវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ធ្វើឲ្យមាន​សក្តា​នុពល​ នៅក្នុងការអភិវឌ្ឍន៍ខេត្ត។ ផែនការ​ និងវិនិយោគរបស់ខេត្តរៀបចំឡើង​ដោយក្រុមប្រឹក្សាខេត្ត ដែលមានផែនការ៥ឆ្នាំ និង៣ឆ្នាំរំកិលសំដៅរួមចំណែក ទៅលើការពង្រឹងសមត្ថភាពបុគ្គល និងអង្គភាពរដ្ឋ រាល់ហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ខេត្ត មានអាគាររដ្ឋបាល និងនៅក្នុងឆ្នាំ២០១៨នេះ និងមានការសាងសង់អាគារ ធំៗចំនួន៦ និងផ្លូវក្នុងខេត្ត រហូតទៅដល់ជនបទដាច់ស្រយាល និងការរៀបចំទំនប់ទឹក ស្កាត់ទឹកប្រៃបន្ថែមទៀត បង្ករឲ្យប្រជាកសិករយើង ក្នុងការបង្ករបង្កើនផលក្នុងមូលដ្ឋាន ហើយជាមួយនេះដែរ ប្រើប្រាស់ប្រព័ន្ធទឹក​ស្អាត​ដោយមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ជម្រុញការងារនេះ និងប្រព័ន្ធអគ្គិសនី​ខិតខំពង្រីកបន្ថែមទៀត តាមរយៈ​គោលយោបាយ ដែលត្រូវអនុវត្តន៍រហូតដល់ឃុំភូមិនាឆ្នាំ២០២១។ គណអភិបាលខេត្តកោះកុង បានមាន​ប្រសាសន៍បន្ថែមទៀតថា ចំណែកធនធានមនុស្សឈរ នៅលើវិស័យទេសចរណ៍ ទៅសេវាកម្មទេសចរណ៍ ដែលជាសក្តានុពលមួយយ៉ាងសំខាន់ ក្នុងខេត្តកោះកុង រៀបចំប្រជាពលរដ្ឋ តាមរយៈសេវាកម្មទេសចរណ៍ថ្មីៗ ដល់​​ប្រជាពលរដ្ឋ​ ចូលរួមផ្សព្វផ្សាយទេសចរណ៍ ពិសេសតាមឆ្នេរសមុទ្រនោះតែម្តង និងចូលរួមអភិរក្សឆ្នេរ​ទឹកជីវៈចំរុះ​ ក្នុងការទាក់ទាញ់ភ្ញៀវទេសចរណ៍ឲ្យចូលមកកំសាន្ត បានច្រើន។

លោកស្រី មិថុនា បូថង គណអភិបាលខេត្តកោះកុង បានមានប្រសាសន៍បន្ថែមទៀតថា រយៈពេល២០ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ យើងទទួលបានសុខសន្តិភាពពេញលេញ ដោយសារគោលនយោបាយឈ្នះៗ របស់សម្តេច តេជោហ៊ុនសែន ហើយថ្ងៃ២៩ កក្កដា ២០១៨ ខាងមុខនេះ សូមប្រជាពលរដ្ឋខេត្តអញ្ជើញទៅចូលរួម បោះ ឆ្នោត​ឲ្យបានគ្រប់ៗគ្នា៕

No comments

Powered by Blogger.