Header Ads

វេទិការសន្ទនារវាង សម្ព័ន្ធសង្គមស៊ីវិល ដែលហៅកាត់ថា វ.ស.ស ជាមួយអង្គការ សមាគម សហជីព និងសហគមន៍

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


 វេទិការសន្ទនាប្រព្រឹត្តទៅ កាលពីថ្មីៗនេះ នៅក្នុងបុរីពិភពថ្មី ក្នុងខណ្ឌសែនសុខ រាជធានី ស្ថិតក្រោម​អធិបតីភាព លោក ឃួង ស្រេង​ គណៈអភិបាលរាជធានី។

 នៅក្នុងសន្ទរកថា លោក កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស បានមានប្រសាសន៍ ថា ​នេះជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) ត្រូវបានបង្កើតតាមរយៈអនុក្រឹត្យលេខ១២៨ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ក្នុងគោលបំនង ប្រមូលផ្តុំទស្សនៈ និងមតិយោបល់ពីសំណាក់បញ្ញវន្ត ក្រុមស្រាវជ្រាវបណ្ឌិតសភាចារ្យ និងសង្គមស៊ីវិល តាមរយៈការពិភាក្សា និងការស្រាវជ្រា​វ​តាម​បែប​វិទ្យា​សាស្ត្រ ហើយលទ្ធផលនៃកិច្ចពិភាក្សា និងការស្រាវជ្រាវ និងត្រូវបានយកមកប្រើប្រាស់ជា​ធាតុចូល​សម្រាប់ ការរៀបំសំណើគោលនយោបាយថ្មីៗ ដែលបម្រើឲ្យផលប្រយោជន៍សាធារណៈ តាម​គោល​ការណ៍​ស្ម័គ្រចិត្ត ។


វ.ស.ស ដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានប្រធានមួយរូប អមដោយអនុប្រធាន និងសមា​ជិកមួយចំនួន តាមការចាំបាច់ និងមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការ។ វ.ស.ស មានតួននា​ទី និងភារកិច្ចដូចខាងក្រោម ៖

រៀបចំវេទិការ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកម្ពុជាកំពុងប្រឈម ប្រមូលផ្តុំមតិ យោបល់តាមវិធីសាស្ត្រស្រាវជ្រាវ និងការពិគ្រោះពិភាក្សាយោបល់ជាមួយក្រុមបញ្ញវ័ន្ត និង ក្រុមអ្នកស្រាវជ្រាវបណ្ឌិតសភាចារ្យទាំងក្នុង និងក្រៅប្រទេស ដើម្បីចងក្រង​ និងបោះពុម្ព ផ្សាយលទ្ធផលស្រាវជ្រាវ ។
  • ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកម្ពស់ជីវភាព ប្រជា​ពល​រដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
  • ចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិតេយ្យ និងសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌ ច្បាប់។
  • ចូលរួមចំណែកផ្សព្វផ្សាយទស្សនៈ មតិយោបល់ និងសកម្មភាពទាំងឡាយ ដែលមានគោល បំណងរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
  • បូកសរុបរបាយការណ៍ ទស្សនៈ និងលទ្ធផលជូនរាជរដ្ឋាភិបាល ។
វ.ស.ស មិនមែនជាបញ្ញត្តិករគ្រប់គ្រងអង្គការស៊ីវិលឡើយ។ ការគ្រប់គ្រងអង្ការសង្គមស៊ីវិល ដែលមាន​ប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដូចមានចែងក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល។
វ.ស.ស គឺជាវេទិកាសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជាមួយ បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីធ្វើការពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗ ទាំង បញ្ហាប្រឈមក្នុងប្រទេស តំបន់ និងពិភពលោក។ វ.ស.ស មានគោលបំណងបង្កើតជាបណ្តាញ នៃ អង្គការសង្គមស៊ីវិលក្នុងកម្រិតជាតិ និងអន្តរជាតិ ដើម្បីសហការអនុវត្តគម្រោងអភិវឌ្ឍ ដែលពាក់ព័ន្ធ  និងវិស័យសំខាន់ៗ ដូចជាសុខាភិបាល អប់រំ​ ដឹកជញ្ជូន និងទឹកស្អាតជាដើម សំដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព៕

No comments

Powered by Blogger.