Header Ads

ចកក្នុងបឹងជើងឯក គឺជារុក្ខជាតិ ដ៏សំខាន់ សម្រាប់ទុកជាចំណីត្រី និងកែច្នៃ​ទៅជាឱសបានថែមទៀត

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


បឹងជើងឯក គឺជាកន្លែងសម្បូរទៅដោយចកដុះអណ្តែងនៅលើផ្ទៃបឹង  ហើយក៏ជាកន្លែងដែលប្រជាពលរដ្ឋ​តំបន់នោះ ប្រកបរបរដូចជា ដាំត្រកួន ដាំកញ្ឆែតដែរ។ ពេលនោះ ចកក៏រស់នៅជាមួយនឹងត្រកួន និងកញ្ឆែត​ទាំងនោះដែរ ម្យ៉ាងទៀតចក​ ក៏ជាជាចំណីត្រី ដែលកសិដ្ឋានចិញ្ចឹមត្រី ក្នុងសង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ តែងតែមកដង និងទិញ​ចក​​​ ពីអ្នកប្រកបរបរនៅលើផ្ទៃបឹងនោះជានិច្ច។

ចកត្រូវបានអ្នកចិញ្ចឹមត្រីឡើងមកដង នៅតាមបឹងជើងឯក ជារៀងរាលថ្ងៃ សម្រាប់យកទៅឲ្យចំណីត្រី។ អ្នកចិញ្ចឹមត្រីបាននិយាយថា ពួកគាត់មានមុខរបរចិញ្ចឹមត្រីយូរឆ្នាំមកហើយ ហើយតែងតែក្រោកពីយប់​មក​ដងចករាល់ថ្ងៃមិនដែលខាននោះឡើយ។ ចំពោះចកក្នុង ១បេ លើទីផ្សារថ្លៃ ៣០០០-៥០០០រៀល ហើយបើ​មិន​មកដងដោយខ្លួនឯងទេ មិនអាចទប់ទល់នឹងចំណីត្រីបានឡើយ ប្រសិនបើទិញគេនោះ។ អ្នកចិញ្ចឹមត្រី​បន្តថា ចកវាដុះរស់នៅអាស្រ័យទៅនឹងដើមកញ្ឆែត និងត្រកួត ដោយមានអ្នកដាំត្រង់ណា គឺតែងតែមានចក​នៅទីនោះ ហើយកញ្ឆែតក៏មិនអាចអត់ចកបានដែរ។ ចកមានអត្ថប្រយោជន៍ច្រើន ក្នុងការធ្វើជាចំណីត្រី និង​កែច្នៃ​ទៅជាឱសថក៏បានដែរ។ ម្យ៉ាងទៀត ចកដែលដុះអណ្តែតនៅក្នុងងបឹងជើងឯក បានផ្តល់អត្ថប្រយោជន៍ ច្រើនទៅដល់អ្នកចិញ្ចឹមត្រី និងអ្នកប្រកបរបរដងចក យកទៅលក់ទីផ្សារ៕

No comments

Powered by Blogger.