Header Ads

តំបន់ទេសចរណ៍រលុះធំ ជាទីទាក់ទាញភ្ញៀវជាតិ មានចំងាយពីទីក្រុងសំរោង ១៤គីឡូ ម៉ែត្រ

ខេត្តឧត្តរមានជ័យៈ

ដោយ៖ ចេង វិចិត្រ


 តំបន់ទេសចរណ៍រលុះធំ ឬហៅតាមប្រជាពលរដ្ឋថា ជាពស់រលុះធំ ដែលមានចំងាយផ្លូវពីទីក្រុងសំរោង ១៤គីឡូ ម៉ែត្រ បានធ្វើឲ្យភ្ញៀវជាតិ មានការភ្ញាក់ផ្អើលច្រើន នៅពេលដែលបានមកដល់តំបន់នេះ។

ព្រះតេជគុណ សោ បូរី គង់នៅក្នុងអាស្រមពស់រលុះធំ ដែលស្ថិតនៅក្នុងតំបន់រម្មណីយដ្ឋានរលុះធំ បានមាន ថេរដីកាថា ពីមុនមកតំបន់រម្មណីយដ្ឋាននេះ គ្មាននរណាចាប់អារម្មណ៍នោះទេ ក៏ដោយសារតែមានអ្នកខ្លះថា ជាដីដុះធម្មតា ហើយយកកាំបិតមកចាំងដោយដៃ ពុំមែនជាធម្មជាតិនោះទេ តែក្រោយមកទើបមើលឃើញថា ពិតជាតំបន់រម្មណីយដ្ឋានធម្មជាតិ ដ៏ប្រណីតពិតប្រាកដមែន។ ព្រះតេជគុណ សោ បូរី មានសង្ឃដីកា បន្តថា ប្រវត្តិនៃពស់រលុះធំនេះ មានយូរយាណាស់មកហើយៗ នៅក្នុងតំបន់នេះ ក៏មានរលុះតូចអមជាមួយផងដែរ។


តាមការតំណាលចាស់ៗ ពីដើមនិយាយថា តំបន់ពស់រលុះធំនេះ គឺជាតំបន់ដែលខ្មែរឥស្សរៈធ្លាប់រស់នៅ តស៊ូ​ក្នុងសម័យអាណានិគមបារាំងសែស មានអភិនិហាសត្វពស់ធំៗ ប៉ុនៗត្បាល ហើយនឹងសំបូរទៅដោយហ្វូង​ចចក និងឆ្កែព្រៃច្រើន រហូតមកដល់បច្ចុប្បន្ននេះ។ ដោយការផ្តួចផ្តើមពីពុទ្ធបរិស័ទ ព្រះតេជគុណ សោ បូរី ក៏បានរៀបចំសាងសង់ជាអាស្រម និងមានសាលាធម្មសភា និងកសាងព្រះពុទ្ធបដិមាករ ព្រះភ្នេន៣ម៉ែត្រ ទុកជា ទីសក្ការៈ ហើយនឹងមានគម្រោងរៀបចំអភិសេកព្រះពុទ្ធរូប ជាច្រើនទៀត។ នាថ្ងៃ២៤-២៥ ឧសភានេះ លោក ​បានអំពាវនាវ ឲ្យពុទ្ធបរិស័ទជិតឆ្ងាយចូលរួមចាប់មគ្គផលផងដែរ។ យោងតាមទូរលេខភ្ញៀវជាតិ ​ដែលចូល​មក​ទស្សនាក្នុងតំបន់រមណីយដ្ឋានរលុះធំនេះ មានការកើនឡើងរហូតដល់ ៥៤១២នាក់ នៅក្នុងកំឡុងពេល​ចម្រើន​ព្រះជ​ន្មព្រះមហាក្សត្ររយៈពេល ៣ថ្ងៃកន្លងទៅថ្មីៗនេះ៕

No comments

Powered by Blogger.