Header Ads

សំណង់អគារ ចិញ្ចឹមសត្វត្រចៀកកាំ

ខេត្តព្រះសីហនុៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត


លោក សូ ណាល់ អ្នកបច្ចេកទេសាងសង់ និងផ្ទះត្រចៀកកាំខ្មែរ ដែលមានប្រភពដើមកំណើត មកពីខេត្ត ​បាត់​ដំបង។

លោក សូ ណាល់ បានមានប្រសាសន៍ថា មកដល់បច្ចុប្បន្ននេះ អ្នកដែលមានគម្រោងសាងសង់អគារ ចិញ្ចឹម​សត្វ​ត្រចៀកកាំ តាមមាត់សមុទ្រឥឡូវ មានរហូតដល់ខេត្តផ្សេងទៀតដែរ មិនចាំបាច់ជាប់មាត់សមុទ្រនោះ គឺខេត្ត សៀម​​រាប កំពង់ធំ កំពង់ចាម បាត់ដំបង។ល។ លោក សូ ណាល់ បានបន្តថា ផ្ទះដែលសាងសង់ក្នុងការ​ចិញ្ចឹម​ត្រចៀកកាំ ​ដើម្បីឲ្យត្រចៀកកាំមកនៅនោះ ​មានកម្ពស់២ជាន់ ហើយវាអាស្រ័យទៅតាមស្ថានភាពភូមិ​សាស្ត្រទឹក​ដី ក្នុងមូលដ្ឋាន បើមានសភាពស្ងប់ស្ងាត់ល្អ យើងអាចសាងសង់អគារទាបបាន តែបើស្ថានភាពទីប្រជុំជនអ៊ូអរ​ត្រូវតែសាងសង់ឲ្យខ្ពស់បន្តិចឡើង។ អគារដែលមានកំពស់២ជាន់ ប្រវែង៨ម៉ែត្រ គុណនឹង ២៤ម៉ែត្រ អាច​ចំណាយ​ទុនសាងសង់ជិត ១១ម៉ឺនដុល្លារ ហើយបើប្រវែង១២ម៉ែត្រ គុណនឹង២៤ម៉ែត្រ អាចចំណាយប្រមាណ​១៧ម៉ឺន។

បើតាមការបញ្ជាក់របស់លោក សូ ណាល់ អ្នកបច្ចេកទេសសាងសង់ផ្ទះត្រចៀកកាំ បានបញ្ជាក់ទៀតថា សំណង់អាគាររបស់លោក ដែលសាងសងរួចមានត្រចៀកកាំ មករស់នៅតិចតួច ព្រោះអាគារដំបូង មិនដូចអគារ​ខ្លះ ដែលគេសាងសង់រួចហើយ តែងលាន់មាត់ថា មិនទាន់មានត្រចៀកកាំមករស់នៅភ្លាមនោះទេ ទាល់តែ២-៣ខែឯណោះ ទើបមានត្រចៀកកាំមករស់នៅ ខុសពីអគារដែលលោក សូ ណាល់​សាងសង់រួចភ្លាម​​មានត្រចៀក​កាំតិចតួចបានមករស់នៅ ។

ដើម្បីទាក់ទាញឲ្យត្រចៀកកាំមករស់ នៅក្នុងអគារដែលសាងសង់រួចនោះ ​លោក សូ ណាល់ បានតម្លើងសូរស័ព្ទ​សម្លេង​​ដោយដាក់ពីខាងក្នុង និងពីខាងក្រៅ ​ក្នុងនោះ ឧបករណ៍ដែលដាក់ពីខាងក្រៅ​ ត្រូវប្រើរយៈពេល​១២ម៉ោង​ប៉ុណ្ណោះ ហើយឧបករណ៍សម្លេងត្រចៀកកាំ ដែលដាក់ពីក្នុងត្រូវប្រើរយៈពេល ២៤ម៉ោង។ ការចិញ្ចឹម​ត្រចៀក​កាំនេះ មានភាពងាយស្រួលច្រើន ដោយមិនប្រើប្រាស់កម្លាំងពលកម្មច្រើនទេ គឺចំណាយទុនសម្រាប់ តែការសាងសង់ប៉ុណ្ណោះ៕

No comments

Powered by Blogger.