Header Ads

កញ្ឆែត ជាប្រភេទបន្លែ ដែលមានតម្រូវការចាំបាច់ លើទីផ្សារ

ភ្នំពេញៈ

ដោយ៖ ពិន ភក្តី


បន្លែកញ្ឆែត ពុំត្រឹមតែធ្វើជាអន្លក់មួយមុននោះទេ គឺអាចយកទៅដាក់ក្នុងស៊ុប ឬត្រីបឹងញ្ឆែត ដែលមានរស់​ជាតិ​ឆ្ងាញ់។

អ្នកស្រី ឃីម រស់នៅក្នុងភូមិព្រែកតាគង់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានមុខរបរទទួលទិញ បន្លែកញ្ឆែត យកទៅបោះដុំក្នុងទីផ្សារនាគមាស បានឲ្យដឹងថា កញ្ឆែតភាគច្រើនមានអ្នកដាំ ក្នុងបឹងជើងឯក​យូរឆ្នាំ​​មកហើយ។ ក្នុងនោះគឺមានអ្នកមូលដ្ឋាន និងអ្នកចំណាក​ស្រុកមកពីខេត្តផ្សេងៗ បានមកចាប់​មុខរបរ​ដាំ​ត្រកួន និងដាំកញ្ឆែតនេះដែរ។

បន្លែកញ្ឆែត មានតម្លៃក្នុងទីផ្សារ គឺ ១គីឡូស្មើនឹង ២០០០រៀល ហើយកញ្ឆែតនេះ មាន២ប្រភេទ គឺកញ្ឆែតខៀវ និងកញ្ឆែតក្រហម។ ការប្រមូលទិញកញ្ឆែត ពីអ្នកដាំក្នុងមួយថ្ងៃចាប់ពី៣០០-៥០០គីឡូក្រាម ទៅតាមភាព​សម្បូរ ឬមិនសម្បូរ ដោយទទួលបានចំណូលមកវិញ ក្នុង១ថ្ងៃពី ៤០០០០-៥០០០០រៀល។ អ្នកស្រី បញ្ជាក់ថា កញ្ឆែតដែលដាំក្នុងបឹងជើងឯកនេះ មានតែប្រភេទកញ្ឆែតខៀវ និងក្រហមប៉ុណ្ណោះ ដោយឡែកដែល​ហៅថា កញ្ឆែតថៃ គឺជាកញ្ឆែតដាំលើគោកកម្រឃើញមាននៅលើទីផ្សារណាស់៕

No comments

Powered by Blogger.