Header Ads

ពូជគូលែនហាវៃថ្មី កំពុងតែដាំនៅលើទឹកដី ខេត្តព្រះវិហារ មានការចំណាប់អារម្មណ៍ច្រើន

ខេត្តព្រះវិហារៈ

ដោយ៖ ឌឹម គឹមហាក់


 ឥឡូវនេះ ទីផ្សារគូលែនក្នុងស្រុក កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអតិថិជន ទន្ទឹមដែលមាន​កសិករខ្មែរ​​យើង នាំគ្នានិយមដាំដុះផ្លែគូលែននេះ ហើយពូជគូលែនថ្មី ប្រជាកសិករ ក៏​បាននាំ យកមកដាំ​ដុះ​ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ពូជគូលែនថ្មីនេះ គឺនាំចូលពូជពីប្រទេសថៃ ជាពូជគូលែនថ្មីឈ្មោះថា គូលែនហាវៃ ជាពូជមិនរើសដី ឬ​អាកាសធាតុនោះឡើយ ដែលដាំដុះប្រើក្នុងរយៈពេលមួយឆ្នាំតែប៉ុណ្ណោះ។


លោក រ៉ាឌី ម្ចាស់កសិដ្ឋានបណ្តុះដាំពូជ កូនគូលែន បានបង្ហើបឲ្យដឹងថា ពូជគូលែនថ្មីនេះ​ គឺនាំ​ចូល​កូនពីប្រទេសថៃ ជាពូជគូលែនឈ្មោះថា គូលែនហាវៃ ជាពូជមិនរើសដី ឬ​អាកាសធាតុនោះឡើយ ដែល​ដាំ​ដុះ​ប្រើក្នុងរយៈពេលមួយឆ្នាំ។ លោក រ៉ាឌី បានបន្តទៀតថា ក្នុងរយៈពេលពេញមួយឆ្នាំ ពូជគូលែនហា​វៃនេះ នឹងទទួលបានផលជាបណ្តើរៗ ហើយតែត្រូវពិនិត្យលើដើមរបស់វា ថ្លុះ ឬមានការធំធាត់ហើយ ឬ​នៅ ដែលអាចទទួលផលបានចាប់ពី ២គីឡូ ទៅ ៥គីឡូ បើនៅ ប្រទេសថៃ គេដាំចន្លោះដីប្រាំបីម៉ែត្រ មួយ ក្នុងមួយដើម ដោយថៃគេដាំចំនួន ២៧៧ដើម ក្នុងផ្ទៃដី ១ហិកតា។

បើនិយាយទៅដល់ការនាំចូលពូជគូលែនថ្មីនេះ ជាពូជថ្លៃបំផុតក្នុងមួយដើម ក៏ព្រោះ​តែចំណាយសាហ៊ុយ​ដឹកជញ្ជូនឆ្ងាយ ឆ្លងកាត់ព្រំដែន ទម្រាំមកដល់ខេត្តព្រះវិហារ ត្រូវប្រើរយៈពេល យូរ ។ ក៏ដោយសារ​មូល​ហេតុនេះ​ហើយ ទើបពូជគូលែននេះ ថ្លៃបន្តិច ដោយក្នុង ០១ដើម លក់​ចេញស្មើនឹង ៥០០បាត ឬ ១៥​ដុល្លារ។

លោក រ៉ាឌី បានបញ្ជាក់ទៀតថា នេះជាការនាំចូលមកលើកដំបូង របស់លោក ដែលយកមកដាំលើទឹកដី​ព្រះវិហារ ទើបតែបានប្រាំមួយខែប៉ុណ្ណោះ ហើយក្នុងពេលដែល បង្ហោះហ្វេសបុកទៅ មានបងប្អូនយើង​មានការភ្ញាក់ផ្អើរ ក៏នាំគ្នាមកទិញពូជគូលែននេះយ៉ាងច្រើន ហើយអនាគតទៅ ពូជគូលែនថ្មីនេះ ជាពូជដាំ​ឆាប់បានផលរហ័សទាន់ចិត្ត ដូច្នេះអាចធ្វើឲ្យ ប្រជាពលរដ្ឋយើង មានការផុលផុសច្រើន នាំគ្នាដាំប្រភេទ​ឈើ​​ហូបផ្លែនេះ ដែលជាដំណាក់កាល កាត់បន្ថយនូវការនាំចូលផ្លែឈើពីខាងក្រៅផង និងធ្វើឲ្យមានតម្លៃ​ចុះ​​ទាប រួមនឹងគុណភាព ទាំង​រសជាតិក៏ឆ្ងាញ់ ដែលអាចធ្វើឲ្យអ្នកទទួលទាន ទទួលយកបាន៕

No comments

Powered by Blogger.