Header Ads

សម្តេច ហ៊ុន សែន អញ្ជើញចូលរួម នៅក្នុងពិព័ររណ៍ ខេត្តមួយ ផលិតផលមួយកម្ពុជា ខណៈនោះ ប្រេងខ្យល់ថ្មី របស់សហគ្រាសម៉េងទ្រី៩៩៩៩ កំពុងបង្ហាញអវត្តមាន

ខេត្តប៉ៃលិនៈ

ដោយ៖ ហុង ចំណាប់


 ប្រេងខ្យល់ ប្រេងកូឡា របស់សហគ្រាសម៉េងទ្រី ៩៩៩៩ បានផលិតរជាប្រេងរឹត និងប្រេងកូឡា ជាយូរឆ្នាំមកហើយ ដោយធ្វើការស្រាវជ្រាវសិក្សា ជាមួយគ្រូឱសថថៃ និងបានធ្វើការកែប្រែបន្ថែម ដើម្បីកាន់តែមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពព្យាបាលជំងឺដង្កាត់ផ្សេងៗទៀតផង ដែលមានទីតាំងស្ថិតនៅក្នុងខេត្តប៉ៃលិន។ 

នៅក្នុងពិព័ររណ៍ ផលិតផលខេត្តមួយ ផលិតផលមួយ កម្ពុជា ឆ្នាំ២០១៧ នៅកោះពេជ្រ កាលពីថ្ងៃទី ១៥ -១៨ នេះ ដោយមានការអញ្ជើញចូលរួម ដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្ទួយស្នាដៃរបស់កូនខ្មែរ និងសេដ្ឋកិច្ចសង្គមឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើងជាលំដាប់។


លោក ប៉ានសូរស័ក្តិ រដ្ឋមន្ត្ររីក្រសួងពាណិជ្ជកម្មថា ពិព័ររណ៍ ផលិតផលនាំចេញ នាំចូល និងខេត្ត១  ផលិផល១ កម្ពុជា ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ដ៍សំខាន់របស់កម្ពុជា ដែលបង្កើត ឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារបង្ហាញពីបរិយាកាសធុរកិច្ច និងសក្តានុពលវិនិយោគ ដ៍ល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ច នៅកម្ពុជា។

លោក ស៊ីម ម៉េងទ្រី ម្ចាស់សហគ្រាសខ្មែរ ម៉េងទ្រី៩៩៩៩ នៅក្នុងខេត្តប៉ៃលិន បានធ្វើការអះអាងថាមួយរយ:ពេលនៃការសិក្សាស្រាវជ្រាវ ពីឱសថបុរាណជាង ១ឆ្នាំមកហើយនេះ គឺរូបលោក បានអនុវត្តផ្ទាល់ជាមួយគ្រូឱសថបុរាណថៃ និងធ្វើការផលិតប្រេងរឹត ឈ្មោះថា ស្តេចត្រី៩៩៩ ដោយផ្សំពីប្រេងល្ង ប្រេងសាលី ជាប្រេងរឹតមានអត្ថប្រយោជន៍ ដល់ការព្យាបាលឈឺសន្លាក់ រលាកសន្លាក់ ហើម ចុករោយ ដោយការលាបរឹត ក្នុង១ដប តម្លៃលក់ចេញ ២៦០០០រៀល និងប្រភេទប្រេងខ្យល់ឈ្មោះថា ស្តេចត្រី ៩៩៩ មានចំណុចពិសេសច្រើន ផ្សំឡើងពីថ្នាំមើមយ៉ិន ស៊ិន និងក្រវ៉ាញ់ រួមនឹងថ្នាំផ្សេងៗទៀត មានអត្ថប្រយោជន៍ក្នុងការព្យាបាល ហឹត លាប ឬលាយញ៉ាំជាមួយទឹកក្តៅ ក៍បានដែរ។

លោកម៉េងទ្រី បានបន្តទៀតថា ដូច្នេះហើយផលិតផលថ្មីនេះ ទើបនឹងបង្ហាញវត្តមានក្នុងពិព័ររណ៍ ផលិតផលខេត្តមួយ ផលិតផលមួយ កម្ពុជា ឆ្នាំ២០១៧ នៅកោះពេជ្រ កាលពីថ្ងៃទី ១៥ -១៨ ដោយមានការអញ្ជើញចូលរួម ដ៍ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកការវេចខ្ចប់ ដូចជាដប គឺនាំចូលពីប្រទេសថៃ ដោយថ្ងៃទី០២ ផលិតផលប្រេងខ្យល់ ប្រេងរឹត ទាំងពីរប្រភេទនោះ ត្រូវបានលក់អស់ពីស្តុក៕

No comments

Powered by Blogger.