Header Ads

តែ

ដោយ៖ ស៊ីដាណារៀប


 ក ប្រយោជន៍ 

១ ធ្វើឲ្យរាងកាយស្រស់ស្រាយ ព្រោះមានសារធាតុកាហ្វេអ៊ីន ដូចជា ប្រភេទដែលមានក្នុងកាហ្វេដែរ។ តែមិនគួរបរិភោគឲ្យលើសពី ២កែវ ក្នុងមួយថ្ងៃនោះទេ ព្រោះវាធ្វើឲ្យយើងគេមិនលក់
២ កាត់បន្ថយអាការៈ ចុកពោះ និងជម្ងឺមួល តែប្រសិនបើទទួលទានច្រើនពេក ក៏អាចនឹងធ្វើឲ្យចុកពោះបានដែរ។
៣ ជួយជំរុញទឹក ដែលស្តុកក្នុងសព៌ាង្គកាយ ឲ្យចេញមកក្រៅ។
៤ ធ្វើឲ្យធ្មេញរឹងល្អ ស្រស់ ព្រោះវាមានជាតិហ៊្វ្លុយអរ (Fluоrіdе)ច្រើន។
៥ ការពារជម្ងឺកំណាចផ្សេងៗ ដូចជា ជម្ងឺមហារីក ជម្ងឺបេះដូង ព្រោះវាសម្បូរ វីតាមីន A។
៦ ជួយកាត់បន្ថយកម្រឹត កូលេស្តេរ៉ុល ក្នុងឈាម មានផលល្អសម្រាប់អ្នកមានជម្ងឺធាត់ ជម្ងឺបេះដូង សម្ពាធឈាមខ្ពស់ជាដើម។
៧ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម មានផលល្អសម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម។
៨ធ្វើឲ្យស្វាងស្រវឹង ដោយការបរិភោគតែក្តៅៗមួយពែង។នៅពេលមានអាការៈធេងធោងនាពេលព្រលឹម។
៩ ធ្វើឲ្យខ្យល់ដង្ហើមស្រស់ស្រាយ ដោយផឹកទឹកតែក្តៅៗមួយពែង បន្ទាប់ពីបរិភោគអាហារ ដែលមានក្លិន ឈួលខ្លាំង។
១០ ជួយកម្ចាត់សាធាតុពុលផ្សេងៗ ពីរាងកាយ។
១១ ជួយបង្កើនឱកាស ឲ្យមានគ៌ភសម្រាប់ស្រី។
១២ កាត់បន្ថយអាការៈជម្ងឺទាក់ទង និងផ្លូវបង្ហូរនោម ដូចជាផ្លូវបន្ទោបង់ ជម្ងឺឆ្លង ជម្ងឺរលាកប្លោកនោមជា ដើម។
១៣ ជួយកាត់បន្ថយអាការៈតប់ប្រមល់។
១៤ ជួយកម្ចាត់ខ្លាញ់ ក្នុងរាងកាយ ជាពិសេសតែខៀវ ដែលកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងផ្នែកនេះ។


ខ សារធាតុដែលទទួលទានបាន

វីតាមីម A B C E ហ៊្វ្លុយអរ (En : Fluoride, Fr : Fluor)។

គ ប្រការត្រូវដឹង ទាក់ទងនឹងការបរិភោគទឹកតែ


១ ការបរិភោគទឹកតែ ធ្វើឲ្យនោមញឹក តម្រងនោមធ្វើការខ្លាំងឡើង។ ហេតុនេះ អ្នកដែលកើតជម្ងឺតម្រង នោម និងតម្រងនោមធ្វើការខុសប្រក្រតី ខូចតម្រងនោម មិនគួរបរិភោគទឹកតែនោះទេ។
២ អ្នកមិនគួរបរិភោគទឹកតែពេលញ៉ាំថ្នាំ គួរផឹកមុន ឬក៏ក្រោយញ៉ាំថ្នាំរួចរាល់ ទើបល្អ ព្រោះទឹកតែអាចធ្វើឲ្យឥទ្ធិពលថ្នាំខ្សោយប្រសិទ្ធភាព ឬអាចបង្កជាមានគ្រោះថ្នាក់បាន។
៣ អ្នកដែលមានជម្ងឺគ្រុន ជាពិសេសគ្រុនក្តៅខ្លាំង មិនគួរផឹកទឹកតែទេ ព្រោះតែអាចធ្វើការភ្ញោចបេះដូងឲ្យ ដើរលឿន បង្កើនសម្ពាធឈាមឲ្យខ្ពស់ ធ្វើឲ្យសីតុណ្ហភាព ក្នុងសព៌ាង្គកាយ កាន់់តែខ្ពស់ឡើង និងថែមទាំងធ្វើឲ្យការបញ្ចេញញើស ធ្វើការមិនពេញលេញទៀតផង។
៤ ការផឹកទឹកតែក្តៅៗ ក្រៅពីធ្វើឲ្យយើងពិបាកទ្រាំហើយនោះ ថែមទាំងប្រឈម នឹងកើតជម្ងឺមហារីកំពង់ អាហារ ក្រអូមមាត់បាន។ គួរតែផឹកតែក្តៅឧណ្ហៗ ដែលសព៌ាង្គកាយ អាចទទួលបាន ក៏ជាការប្រសើរហើយ។


៥ ក្មេងៗមានអាយុទាបជាង ៣ឆ្នាំ មិនគួរផឹកតែនោះទេ។ ព្រោះនឹងធ្វើឲ្យគេងមិនលក់ គិតតែពីលេង និងជាមូលហេតុធ្វើឲ្យរាងកាយលូតលាស់យឺត ខ្វះជាតិដែក និងអាចកើតជម្ងឺខ្វះឈាមផងដែរ៕
ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

No comments

Powered by Blogger.