Header Ads

បទចម្រៀងថ្មី (ខ្ញុំអាចធ្វើបាន) ដើម្បីអបអរសាទរទិវាជនពិការ កម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិ លើកទី៣៥

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ដើម្បីអបអរសាទទិវាជនពិការ កម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិ លើកទី៣៥ អង្គការជនពិការកម្ពុជា បានប្រារព្ធធ្វើពិធីសម្ភោធ នូវបទចម្រៀងថ្មីមានចំណងជើងថា (ខ្ញុំអាចធ្វើបាន) នៅទីស្នាក់ការកណ្តាល អង្គការជនពិការកម្ពុជាវត្តថាន់ រាជធានី នាល្ងាចថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៧។

លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា បានមានប្រសាសន៍ថា ទិវាជនពិការកម្ពុជាអន្តរជាតិលើកទី៣៥ រដ្ឋាភិបាលគ្រោងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ ក៍ប៉ុន្តែអង្គការជនពិការ កម្ពុជា បានធ្វើកម្មវិធីពិសេសក្នុងគោលបំណង ថ្ងៃយើង សិទ្ធិ របស់យើង ទិវារបស់យើង ដើម្បីជាឱកាសសម្ភោធចម្រៀងជនពិការយើង ផងដែរ។ បទចម្រៀងជនពិការនេះ និងដាក់សម្ភោធឲ្យប្រើប្រាស់ដើម្បីបង្ហាញពីភាពខ្លាំងខ្លា របស់ជនពិការ ជាឱកាសជនពិការចូលរួមក្នុងសង្គម។


លោក ងិន សៅរ័ត្ន បានបន្តទៀតថា លើសពីនេះទៅទៀត អង្គការជនពិការយើង ក៍ចង់ផ្សព្វផ្សាយ បន្ថែម ទៅនឹងអនុសញ្ញាជនពិការកម្ពុជា ច្បាប់ស្តីពីសិទ្ធិការពារ និងសិទ្ធិរបស់ជនពិការនោះផង។ លោក ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានគិតគូរពីជនពិការ ឲ្យជនពិការមានសិទ្ធិ ស្មើភាពគ្នា ក្នុងសង្គម។ ហើយក្នុងកម្មពិធីសម្ភោធបទចម្រៀង (ខ្ញុំអាចធ្វើបាន) ដាក់ជូនទស្សនា និងក៍មានរៀបចំចាប់រង្វាន់ជាកាដូរ ជូនដ៍បងប្អូនពិការយើងជាង ២០០នាក់ ហើយក៍ពុំមែនជាការដាក់ទាន ដល់ជនពិការយើងនោះទេ គឺចង់បង្ហាញពីទិវាយើង និងការជួបជុំជនពិការ ឲ្យមានភាពសប្បាយរីករាយក្នុងឱកាសចុងឆ្នាំនេះដែរ។

លោកស្រី វណ្ណ ថុន នាយកប្រចាំប្រទេសកម្ពុជា ADD ដែលជាអ្នកឧបត្ថម្ភ បានមានប្រសាសន៍ថា អស់រយ:២០ឆ្នាំមកនេះ មានពិការភាពធំទូលាយដូចបច្ចុប្បន្ន ដែលបានធ្វើឲ្យមានដំណាក់កាលថ្មីនៅការតស៊ូនៅសិទ្ធិ និងធ្វើឲ្យមានសកម្មភាព របស់ជនពិការឃើញថា មានការវិវឌ្ឍន៍។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងច្រើនជាក់ស្តែង មុខពេលនេះ នៅប៉េកាំង ដើម្បីត្រួតពិនិត្យជនពិការ យុទ្ធសាស្ត្រឲ្យក្លាយជាការពិត។ ក្នុងក្របខណ្ឌមន្ត្រីរាជការ ពុំមានការរើសអើងជនពិការ ជាជំហានមួយ និងនៅតាមមន្ទីរក្រសួងយើង មានពិការភាពក្នុងក្រសួងនីមួយៗ អញ្ចឹងយើង ឃើញសកម្មភាព របស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ដ៍ជនពិការ។

លោកស្រី ក៍បានធ្វើការអំពាវនាវ ដល់ជនពិការ ឲ្យចេះជួយដល់ខ្លួនឯង ដែលទាក់ទិនដល់សមត្ថភាព និងការគ្រប់គ្រង និងការខិតខំរៀនសូត្រ៕

No comments

Powered by Blogger.