Header Ads

សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី របស់កញ្ញា ឡឹង ម៉ានុត ឥឡូវមានការទទួលទាន ទាំងក្នុង និងក្រៅប្រទេស

 ខេត្តកំពង់ចាមៈ

ដោយ៖ ហុង ចំណាប់


ផលិតផលគ្រាប់ស្វាយចន្ទីក្នុងស្រុក ដែលបានកែលំអកែច្នៃវេចខ្ចប់ ដាក់កំប៉ុងទៅតាមស្តង់ដារ ដែលអតិថិជន មានការគាំទ្រច្រើននៅក្នុងខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។

សិប្បកម្មគ្រាប់ស្វាយចន្ទី ដែលផលិតកែច្នៃដោយការចំអិនវេចខ្ចប់ដាក់កំប៉ុង ក្នុងភូមិតាអុង ឃុំចំការ លើ ស្រុកចំការលើ ខេត្តកំពង់ចាម ឥឡូវមានការទាក់ទាញ ដល់អ្នកទទួលទាន គ្រាប់ស្វាយចន្ទី ទាំងក្នុង និងក្រៅប្រទេស។

កញ្ញា ឡឹង ម៉ានុត អ្នកបន្តវេន និងជាម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើ បាននិយាយថា រយ:ប្រាំខែមុន និងប្រាំខែចុងក្រោយនេះ សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើ របស់នាង បានកែលំអរ វេចខ្ចប់ដាក់កំប៉ុង ដែលមានតម្លៃតាមកំប៉ុងតូចធំ ដោយកំប៉ុងធំមានតម្លៃ ៤០០០០រៀល កំប៉ុង ៣០០០០រៀល កំប៉ុងខ្នាត ២០០០០រៀល និងចុងក្រោយកំប៉ុងតូច ១០០០០រៀល ដែលអាចរកទិញបានតាមស្តង់ដេប៉ូលក់ផ្លែឈើនានា ក្នុងរាជធានីភ្នំពេញ និងទទួលស្វែងរកដៃគូចែកចាយបន្តទូទាំង ២៥ខេត្តក្រុងផងដែរ។

កញ្ញា ឡឹង ម៉ានុត បានបន្តទៀតថា ដើម្បីរក្សាបាននូវគុណភាពឲ្យបានយូរនោះ គ្រាប់ស្វាយចន្ទីត្រូវ ដាក់កំប៉ុង ស៊ីលីកា ដែលទិញមកពីជប៉ុន ដែលអាចរក្សាបានគុណភាព រសជាតិ មានរយ:ពេល ៦ខែ ទៅ ១២ខែ។

រសជាតិគ្រាប់ស្វាយចន្ទីចំការលើ មាន៧រសជាតិ ១. រសជាតិដើមមានសំបក ២. រសជាតិដើមគ្មានសំបក ៣. រសជាតិប្រៃ ៤. រសជាតិប្រៃ និងផ្អែម ៥. រសជាតិអំបិល និងម្រេច ៦. រសជាតិអំបិល និងម្ទេស ៧. រសជាតិទ្រុងគ្រឿងពិសេស៕

No comments

Powered by Blogger.