Header Ads

ប្រវត្តិសាស្ត្រខែ្មរៈ ប្លង់រាជវាំងកោះកេរ្តិ៍ ពីមុនហៅថា “ឆោក-គគ៌្យរ” (ប្រែថា “ស្រះគគីរ”) សព្វថ្ងៃហៅក្លាយមកជា “កោះកេរ្តិ៍”

ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ


រាជវាំង និងរាជធានីកោះកេរ្តិ៍ ស្ថិតនៅខេត្តព្រះវិហារ ដែលក្រុមស្រាវជ្រាវសិក្សារកឃើញឡើងវិញ ក្នុងអំឡុងគ.ស ៩២១ -៩៤១ ក្នុងរដ្ឋកាលព្រះបាទជ័យវរ្ម័នទី៤។

ចាប់ពីរាជ្យព្រះបាតយសោយវរ្ម័ន បានភ្ជាប់គ្នា រវាងភូមិស្រុក ដែលធ្លាប់នៅផ្តុំៗ ឬដាច់ៗពីគ្នា ដើម្បីបង្កើតទៅជារាជធានីដ៏សំខាន់។ ហើយវាលទំនាបអង្រ ហៅឲ្យខ្លីថា តំបន់អង្គរ ក៏ស្ថិតនៅជារាជធានី នៃអាណាចក្រខ្មែរ ចំណេរប្រាំសតវត្ស លើកលែងតែរាជធានីបានប្តូរទៅជាកន្លែងដទៃអស់ រយៈពេល ២៣ឆ្នាំ។

នៅទស្សវត្ស ៩២០ ក្នុងរាជពព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានប្តូររាជធានីពីក្រុងអង្គរ ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ខាងឦសានអង្គរ នៅតំបន់មួយដែលមានឈ្មោះហៅថា “ឆោក-គគ៌្យរ”(ប្រែថា “ស្រះគគីរ”) សព្វថ្ងៃហៅក្លាយមកជា “កោះកេរ្តិ៍”។ គ្មានអ្វីដែលធ្វើឲ្យយើងសង្ស័យថា ហេដ្ឋារចនាសម្ព័ន្ធនៃអង្គរខូចខាត ឬតាំងនៅឡើយ ។ ដូច្នេះការប្តូររាជធានីនោះ ច្បាស់ជាមានមូលហេតុនយោបាយជាធំ ដូចជាវិបត្តិក្នុងរាជវង្សជាដើម។

ភស្តុតាងសំខាន់មួយ គឺការរៀបចំរាជធានីថ្មីនេះ ផ្អែកលើមូលដ្ឋាន ឬគោលការរៀបចំនគរ ដែលអនុវត្តមកក្នុង រាជ្យមុនៗ ទាំងស្រុង។ ដូច្នេះហើយបានគេសាងបារាយមួយនៅកោះកេរ្តិ៍ដែរ សព្វថ្ងៃហៅថា “រហាល” ដោយតម្រូវតាមជម្រាលដីតំបន់នោះ។ បារាយនេះមានទំហំ ៥៦០ x ១២០០ម៉ែត្រ ហើយរាជធានីកោះកេរ្តិ៍ មានទំហំ៥គីឡូម៉ែត្រការ៉េ ស្ថិតនៅខាងលិចបារាយរហាល៕

No comments

Powered by Blogger.