Header Ads

ពិធីចុះហត្ថលេខា ជាមួយរដ្ឋបាលស្រុក លើសេចក្ដីសម្រេចរួម ស្ដីពីការផ្ទេរមុខងារចំនួន ៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ:

ដោយ៖ ចេង វិចិត្រ

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀង លើសេចក្ដីសម្រេចរួម ស្ដី ពីការផ្ទេរមុខងារចំនួន ៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនទៅរដ្ឋបាលស្រុក ដើម្បីអនុវត្តន៍សាកល្បងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល នាថ្ងៃទី ២៦  ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ។

ការចុះហត្ថលេខីក្នុងក្នុងកិច្ចព្រមព្រៀងនេះ មាន លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំងសុខភាពជនបទ និងលោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងឲ្យក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលស្រុកគោលដៅចំនួន ២០ ក្នុងខេត្តកំពត កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃយ៉ាងខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានលើកឡើងអំពី អត្ថប្រយោជន៍ នៃការធ្វើប្រតិភូកម្មរាប់ទាំងថវិកា និងធនធានមនុស្សជូនទៅរដ្ឋបាលស្រុក ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តលទ្ធិប្រជាធិបតី នៅថ្នាក់ក្រោមជាតិ ។

លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ ជម្រាបជូនអំពីសមាសភាព និងវឌ្ឍនភាពនៃការអនុវត្តន៍កម្មវិធីនៃការផ្ទេរមុខងារសាកល្បងជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅឆ្នាំ ២០១៧ ដល់ ឆ្នាំ២០១៩ ក្រសួងអភិវឌ្ឍន៍ជនទ បានបន្តសាកល្បងផ្ទេរមុខងារចំនួន ៣ គឺ ជូនទៅឲ្យរដ្ឋបាលស្រុកគោលដៅក្នុងខេត្តចំនួន ៤ គឺ ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកពត ។ មុខងារទាំង ៣ នេះរួមមាន ទី១ មុខងារលើកកម្ពស់អនាម័យជនបទ ទៅឲ្យរដ្ឋបាលស្រុកចំនួន ១០ បន្ថែមលើស្រុកដែលបាននឹងកំពុងអនុវត្តន៍ គឺ ស្រុកមេមត់ ពញាក្រែក តំបែរ អូរាំងឪ ស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ  ខេត្តកំពង់ស្ពឺ មាន ស្រុកឧត្ដុង្គ ឱរ៉ាល់ ថ្ពង គងពិសី និងស្រុកបសេដ្ឋ និងផ្ទេរមុខងារនេះ ជូនដល់រដ្ឋបាលស្រុកចំនួន ៥ ទៀត គឺ ស្រុកភ្នំស្រួច សំរោងទង ខេត្តកំពង់ស្ពឺ  ស្រុកសាមគ្គីមានជ័យ រលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទី២ មុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ត្រូវបានផ្ទេរបន្ថែមជូនទៅរដ្ឋបាលស្រុកដែលបាននឹងកំពុងអនុវត្តន៍ មាន ៧ ស្រុកគឺ ស្រុកមេមត់ ត្បូងឃ្មុំ ក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ , ស្រុកបន្ទាយមាស កំពង់ត្រាច ឈូក និងស្រុកជុំគីរី ក្នុងខេត្តកំពត និងត្រូវបានផ្ទេរបន្ថែមជូន ចំនួន ៥ស្រុកទៀតគឺ ស្រុករលាប្អៀរ សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង , ស្រុកភ្នំស្រួច និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៣ មុខងារថែទាំផ្លូវមានលក្ខណៈប្រចាំ ដែលជាមុខងារថ្មីមួយទៀតត្រូវបានផ្ទេរជូនទៅរដ្ឋបាលស្រុកចំនួន ៤ គឺ ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ , ស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ឆ្នាំង , ស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ៕

No comments

Powered by Blogger.