Header Ads

សិប្បកម្មគ្រឿងសង្ហារឹម រតន:ធម្មជាតិ កំពុងពេញនិយម ពីអ្នកប្រើប្រាស់នៅក្នុងស្រុក

ខេត្តរតន:គិរីៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត


សិប្បកម្មផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ មានទីតាំងនៅក្នុងខេត្តរតន:គិរី ភាគីច្រើនផលិតដូចជា តុ ទូ ទ្វារ បង្អូច សាឡុង ពិសេសក្តារងឿ ដែលកំពុងពេញនិយម ក្នុងការប្រើប្រាស់នៅក្នុងស្រុក។

 ម្ចាស់សិប្បកម្មគ្រឿងសង្ហារឹម រតន:ធម្មជាតិ ស្ថិតនៅក្នុងខេត្តរតន:គិរី បានឲ្យដឹងថា សិប្បកម្មនេះទើបនឹងបង្កើតឡើងពីរឆ្នាំប៉ុណ្ណោះ ដែលផលិត តុ ទូ ទ្វារ បង្អូច សាឡុង ពិសេសក្តារងឿ ដែលពីប្រភេទឈើ ធ្នុង និងគគីរ។ លោក រតន: បានបន្តទៀតថា ចំពោះឈើធ្វើក្តារងឿ ពីឈើធ្នុង មានក្រឡា និងសាច់ ស្អាតល្អ ដែលមានប្រវែង ២ ម កំរាស់ ១ទឹក មានមុខទំហំ ១,៨ម ដែលលក់ចេញក្នុងតំលៃ ២៥០០ដុល្លារ ក្នុង ១គ្រឿង ដោយត្រូវចំណាយពេលបផលិត ១សប្តាហ៍។

សិប្បកម្មនេះ អាចផលិតបាន ក្តារងឿ តែ ៣គ្រឿង នៅក្នុង១ខែ អាស្រ័យដោយសារតំរូវការកម្ម៉ង់មួយលើកៗ ទើបធ្វើការផលិតចេញបាន ហើយការផលិតទៀតសោត តាមទំហំគ្រឿងសង្ហារឹមធំ គឺត្រូវធ្វើការ ផលិត នៅក្នុងព្រៃរួចទើបនាំចូលមកសិប្បកម្ម។

បច្ចុប្បន្នសិប្បកម្មគ្រឿងសង្ហារឹមរតន:ធម្មជាតិ ផលិតទ្វារ បង្អូច លក់ក្នុងស្រុកច្រើនក៍ដោយសារតម្រូវការបន្ទាន់ក្នុងការសាងសង់ទីលំនៅ ហើយភាគច្រើនការកម្ម៉ង់ផលិតក្តារងឿ គឺច្រើនមកពីភ្នំពេញ៕

No comments

Powered by Blogger.