Header Ads

តើពាក្យនយោបាយបានមកពីអ្វី? ដូច្នេះមនុស្សគ្រប់រូបត្រូវតែស្កាល់ ពាក្យថា នយោបាយ


ដោយៈ សេង ស៊ីដារ៉ូ


 ពាក្យថា នយោបាយ បានមកពី ន + យោបាយ “ន” មកពីពាក្យថា នរៈ គឺ ជនទាំងប្រុសស្រី។ រីឯ “ យោបាយ” មកពីពាក្យថា “ មធ្យោ + បាយ ( យោ មកពី មធ្យោ ) មាន័យថា របៀប ឬ វិធី ផ្លូវសម្រាប់ជាការដោះស្រាយបញ្ហាឬ ភាពទាល់ច្រកអ្វី។ អញ្ជឹងពាក្យថា នយោបាយ គឺជាជនទាំងប្រុសស្រីទាំងឡាយ ដែលមានគំនិត ឬផ្លូវសម្រាប់ដោះស្រាយបញ្ហា ឬវិធីក្នុងការធ្វើឲ្យ បានសម្រេចគោលដៅអ្វីមួយពិតប្រាកដ។ 

ដូចនេះ នយោបាយ គឺជារបៀបវិធី ឬសិល្បៈនៃការធ្វើ នាំឲ្យបានសម្រេចទៅគោលដៅ ហើយដែលគោលដៅនោះប្រាសចាកភាពអាត្មានិយមយ៉ាងក៏ដោយ។ ម៉្យាងទៀត នយោបាយ មិនមែនជាមុខរបររកស៊ីនោះទេ ប៉ុន្តែនយោបាយ ជាការងារសម្រាប់បុគ្គលមានចិត្តសប្បុរស មានបេះដូងស្មោះត្រង់ បរិសុទ្ធ មានទស្សនវិស័យ ហើយធ្វើការងារដើម្បីជួយសង្គ្រោះមនុស្ស និងសង្គមជាតិ។
លើសពីនេះ នយោបាយ គឺជាតម្រូវការរបស់មនុស្ស នយោបាយ ធ្វើឲ្យមានការឯកភាព ហើយមានតែ នយោបាយមួយទេ ដែលជួយមនុស្សរស់នៅនៅក្នុងសង្គមបាន ពីព្រោះថា គ្មានការធ្វើបុណ្យឯណាដែល ល្អប្រសើរថ្លៃថ្លា ជាងការធ្វើនយោបាយជួយជាតិនោះទេ។

បើយើងពិចារណា និងស្វែងយល់តាមដានយូរទៅចំពោះរឿងនយោបាយ ឲ្យបានច្បាស់ទៅនោះ យើងនឹងយល់ថា មិនមែននយោបាយ ជាការងារខ្មៅកខ្វក់ទេ តែអ្នកនយោបាយមួយចំនួនឯណោះទេ ដែលធ្វើឲ្យនយោបាយ ក្លាយទៅជាការងារខ្មៅកខ្វក់ ដោយសារគំនិតអាក្រក់ អាត្មានិយម អវិជ្ជា យកនយោបាយ ជាមុខរបររកស៊ី មកចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។

ដូច្នេះ នយោបាយ មិនមានកំហុស នយោបាយ មិនមែនជាការងារខ្មៅកខ្វក់ នយោបាយមិនមែនជារឿង ចោលម្សៀតនោះទេ តែអ្នកនយោបាយដែលមានគំនិតទុច្ចរិតទៅវិញទេ ដែលជាអ្នកមានកំហុស ជាមនុស្សចោលម្សៀត ថោកទាប មារយាទថោកដែលធ្វើឲ្យ នយោបាយក្លាយជារឿងខ្មៅកខ្វក់ បង្កឲ្យពលរដ្ឋស្អប់ខ្ពើមនយោបាយ។

តើនៅពេលណា ទើបនយោបាយ ត្រូវបានពលរដ្ឋឲ្យតម្លៃវិញ? គឺនៅពេលដែលពលរដ្ឋយល់ដឹង នូវវប្បធម៌ នយោបាយកាន់តែច្រើន តាមដានស្ថានការណ៍ព័ត៌មានឲ្យបានទៀងទាត់ មានចំណេះដឹងអាច ធ្វើការវិភាគ ឬពិចារណាទៅលើ អ្នកនយោបាយ ដែលកំពុងធ្វើសកម្មភាព ស្គាល់ច្បាស់អំពីអត្ថប្រយោជន៍ នៃនយោបាយសម្រាប់ជាតិ និងបានដឹងច្បាស់ថា ការចូលរួមតាមដានសកម្មភាពនយោបាយ គឺជាកិច្ចការងារមួយចាំបាច់ធំបំផុត និងជាកាតព្វកិច្ចមួយខានមិនបានរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ក្រៅពីនេះទៀតនោះ ការចូលរួមនយោបាយ សំខាន់ណាស់ការចូលរួមដោយមានការយល់ដឹង ហើយដាច់ខាតទាមទារឲ្យអ្នកចូលរួមដោយមានការយល់ដឹងនោះ មានសីលធម៌ គុណធម៌ និងគុណភាព របស់អ្នកចូលរួម ហើយកាលណាពលរដ្ឋមានការយល់ដឹងខ្ពស់នោះ ធ្វើឲ្យអ្នកនយោបាយបោកប្រាស់ មិនអាចមកកាន់តំណែងបានឡើយ។

នយោបាយ - វិគីភីឌា httрѕ://km.wіkіреdіа.оrg/wіkі/នយោបាយ Translate this раgеនយោបាយ "ការប្រជែង ដើម្បី បានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិចដែលគេហៅថា Pоlіtіkоѕ ...២ ... • ‎៣ ...Yоu'vе vіѕіtеd thіѕ раgе 2 tіmеѕ. Lаѕt vіѕіt: 12/31/16

No comments

Powered by Blogger.