Header Ads

គណៈកម្មាធិការយុត្តិធម៌ដើម្បីខ្មែរ អ៊ឺរ៉ុប បានធ្វើសេចក្តីអញ្ជើញ ជនរួមជាតិគ្រប់មជ្ឈដ្ឋានចូលរួមប្រជុំស្តាប់ភាពជោគជ័យ នៃបេសកម្មរបស់ខ្លួននៅសហភាពអ៊ឺរ៉ុប នៃទីស្នាក់ការតុលាការឧក្រិដ្ឋកម្មអន្តរជាតិទីក្រុងឡាអេ

នៅសហរដ្ឋអាមេរិក

ដោយ៖ សេង ស៊ីដារ៉ូ



កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ គណៈកម្មាធិការយុត្តិធម៌ដើម្បីខ្មែរ ក្រោមអធិបតីភាព របស់លោក ក្រវ៉ាញ ដារ៉ន បានបើកកិច្ចប្រជុំជូនព័ត៌មាន អំពីការជោគជ័យ នៃបេសកកម្មរបស់ខ្លួន នៅអ៊ឺរ៉ុប និងនៅទីស្នាក់ការតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នាទីក្រុងឡាអេ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយបានទទួលការគាំទ្រពីសំណាក់បងប្អូនរួមជាតិ គ្រប់មជ្ឈដ្ឋាន។

តាមសំណូមពរពីបងប្អូនរួមជាតិយើងជាច្រើននាក់ ក្រោយពីបានស្តាប់ការផ្សាយបទសម្ភាសន៍ របស់លោក ថាច់ ភីយ៉ា និងលោក ក្រវ៉ាញ ដារ៉ន តាមវិទ្យុខ្មែរពិភពលោក កាលពីថ្ងៃទី២៩ ខែសីហា ថ្មីៗកន្លងមកនេះ គឺបានស្នើសុំឲ្យមានការប្រជុំម្តងទៀតនោះ គណៈកម្មាធិការយុត្តិធម៌ដើម្បីខ្មែរ មានចិត្តសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ជនរួមជាតិទាំងអស់។

អាស្រ័យហេតុនេះ គណៈកម្មាធិការយុត្តិធម៌ដើម្បីខ្មែរ មានកិត្តិយសសូមអញ្ជើញ សមាគមន៍ខ្មែរទាំងអស់ នៅប្រទេសបារាំង និងបងប្អូនរួមជាតិទូទៅ មេត្តាចូលរួមក្នុងពិធីជប់លៀងអាហារមិត្តភាព (REPAS AMICAl) មួយនៅថ្ងៃអាទិត្យទី០៣ ខែ០៩ ឆ្នាំ២០១៧ ចាប់តាំងពីម៉ោង១១ : ៣០នាទី នៅភោជនីយដ្ឋាន AU WOK PALACE, 8 Rue Jасԛuеѕ Bаlmаt, 93420 Vіllеріntе (Pаrkіng grаtuіt) ឲ្យបានច្រើនកុះករកុំបីខាន (ធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧)។

សូមបងប្អូនជនរួមជាតិទាំងអស់សូមមេត្តា មើលលិខិតសេចក្តីអញ្ជើញ របស់គណៈកម្មាធិការយុត្តិធម៌ដើម្បីខ្មែរ ដូចខាងក្រោម៖



No comments

Powered by Blogger.