Header Ads

តំណាងឲ្យប្រធានក្រុមហ៊ុនសម្ព័ន្ធនុយក្លេអ៊ែ ឧស្សាហកម្មអុយរ៉ាញ៉ូម របស់សាធារណៈរដ្ឋប្រជាមានិតចិន បានចូលរួមជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ បា្ររព្ធពិធីបើកការដ្ឋាសាងសង់អណ្ដូងទឹក និងស្រះ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ឌឹម គឹមហាក់


ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់អណ្ដូងស្នប់ នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានលោក សួស គង់ រដ្ឋលេខាធិការ តំណាង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមអ្នកបច្ចេកទេសកម្ពុជា ចិន បានអញ្ជើញជាអធិបតី។

លោក Du Yunbіn តំណាងឲ្យប្រធានក្រុមហ៊ុនសម្ព័ន្ធនុយក្លេអ៊ែ ឧស្សាហកម្មអុយរ៉ាញ៉ូម របស់សាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងបុគ្គលិកបច្ចេកទេសជាជនជាតិចិន និងជនជាតិខ្មែរសរុប ១៥០នាក់ មានម៉ាស៊ីនខួងអណ្ដូង ១៤គ្រឿង និងសម្ភារបរិក្ខាចំនួន ២០គ្រឿង បានដំណើរការខួងអណ្ដូង នៅខេត្តកំពង់ឆ្នាំងសម្រេចបាន ១៦០អណ្ដូង លើផែនការ ២៤០អណ្ដូង និងគម្រោងជីកស្រះចំនួន ២៥ស្រះ។

លោក Du Yunbіn បានថ្លែងបញ្ជាក់ថា គម្រោងនេះ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា ចិន ហើយជាកិច្ចខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងក្រុមហ៊ុនសម្ព័ន្ធនុយក្លេអ៊ែ ឧស្សាហកម្មអុយរ៉ាញ៉ូម របស់សាធារណរដ្ឋប្រជាមានិតចិន។

លោក សួស គង់ បានសម្ដែងនូវការស្វាគមន៍លោក Du Yunbіn តំណាងក្រុមហ៊ុនសម្ព័ន្ធនុយក្លេអ៊ែ ឧស្សាហកម្មអុយរ៉ាញ៉ូម របស់សាធារណរដ្ឋប្រជាមានិតចិន និងសហការី ព្រមទាំងបានជម្រាបជូន ប្រជាពលរដ្ឋនៅទីនោះអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្ដេច ហ៊ុន សែន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យអភិវឌ្ឍន៍ជនបទបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំដៅជម្រុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ កំពុងរស់នៅតំបន់ជនបទ។ លោក បានបន្តទៀតថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំ នួយយ៉ាងច្រើនដល់កម្ពុជា ហើយ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមនិតចិន ក៏បានផ្ដល់ជាជំនួយឥតសំណងនូវទឹកប្រាក់ ១២ ៧០០ ០០០ ដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ជនបទ សម្រាប់សាងសង់អណ្ដូងស្នប់ប្រភេទជ្រៅចំនួន ៨៤៦អណ្ដូង និងជីកស្រះសហគមន៍ចំនួន ៧៣ស្រះ នៅក្នុងខេត្ត គោលដៅទាំង ៦គឺ ខេត្តកំពង់ធំ ១១០អណ្ដូង ស្រះទឹក ១២ស្រះ ,ស្វាយរៀង ១២៦អណ្ដូង ស្រះ៧ , កណ្ដាល ១៣០អណ្ដូង ស្រះ៩ ស្រះ ,កំពង់ស្ពឺ ១៤០អណ្ដូង ១២ស្រះ , ខេត្តត្បូងឃ្មុំ ១០០អណ្ដូង ស្រះទឹក៨ និងខេត្តកំពង់ឆ្នាំងទទួលបានអណ្ដូងស្នប់ចំនួន ២៤០ អណ្ដូង និងស្រះសហគមន៍ចំនួន ២៥ ស្រះ។ គម្រោងនេះអនុវត្តរយៈពេលមួយឆ្នាំ គឺចាប់ពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ ។

លោក រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត៕

No comments

Powered by Blogger.