Header Ads

សែលកាត តាំងបង្ហាញម៉ូឌែលថ្មី ជាមួយទូរស័ព្ទដៃស៊េរី Mеіzu Prо 7 និង Prо 7Pluѕ

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


ក្រុមហ៊ុន Cеllсаrd និងក្រុមហ៊ុនខេមហ្វូន បានសហការ រៀបចំកម្មវិធីតាំងបង្ហាញនូវផលិតផលម៉ូឌែល ថ្មីមួយ របស់ទូរស័ព្ទដៃ Meizu គឺ Mеіzu Prо 7 និង Prо 7 Pluѕ ដែលជាទូរស័ព្ទដៃស៊េរីទំនើប ភ្ជាប់មកជាមួយ នូវបច្ចេកវិជ្ជាពិសេស ដោយបំពាក់បន្ថែមនូវអេក្រង់ផ្នែកខាងក្រោយទូរស័ព្ទ យ៉ាងស្រស់ស្អាត និងមានសមត្ថភាពកាន់តែអស្ចារ្យថែមទៀត។

ទូរស័ព្ទ Mеіzu Prо 7 និង Prо 7 Pluѕ នឹងចាប់ផ្តើមដាក់តាំងបង្ហាញលក់ ជាសាធារណៈ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៧នេះ នៅទីតាំងស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន សែលកាតចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង៧យប់។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ ទំនងមកកាន់លេខ ០១២ ៧១២ ៨១២ ឬ ៨១២។

ក្នុងឱកាសនៃការតាំងបង្ហាញម៉ូឌែលថ្មីនេះ ក្រុមហ៊ុននឹងធ្វើការ លក់ក្នុងតម្លៃពិសេស ព្រមទាំងមានការផ្តល់ជូននូវអត្ថប្រយោជន៏ជាច្រើនទៀតពី ក្រុមហ៊ុនសែលកាត ដូចជាការថែមជូនលេខពិសេស ទូរស័ព្ទ និងលេងអ៊ីនធើណិតឥតគិតថ្លៃ រយៈពេល ៦ខែ។ កម្មវិធីពិសេសនេះ ប្រព្រឹត្តនៅ ទីស្នាក់ការកណ្តាលសែលកាត នាថ្ងៃទី២៨  ខែ សីហា ឆ្នាំ២០១៧។


អេក្រង់តូចផ្នែកខាងក្រោយនេះ ត្រូវបានគេបំពាក់មកជាមួយនូវមុខងារសំខាន់ៗ និងពិសេសៗ មួយចំនួនដូចជា កាម៉ារ៉ាភ្លោះថតបានច្បាស់ល្អ ការបង្ហាញពីពេលវេលា អាកាសធាតុ ការចាក់បទចម្រៀង រង្វាស់ជំហ៊ានជើង និងអាចដាក់ជាផ្ទៃរូបភាព នៅលើអេក្រង់បានផងដែរ។

ម្យ៉ាងវិញទៀត បើយើងពិនិត្យមើលទៅលើកំរិតនៃពន្លឺ លើអេក្រង់ គឺមានភាពភ្លឺច្បាស់ ល្អជាមួយនិងពណ៌ធម្មជាតិ ដែលយើងមើលទៅត្រជាក់ភ្នែក ដូចទៅនិងរូបភាពពិតៗ។

លក្ខណៈពិសេសនៃអេក្រង់មុខក្រោយ ដ៏អស្ចារ្យហើយនោះ  ទូរស័ព្ទដៃ Mеіzu Prо 7 និង Pro 7 Pluѕ ត្រូវបានគេរចនាម៉ូដឡើងមកមានរូបរាងស្រស់ស្អាត ស្តើងល្មម ជាមួយនិងពណ៌ដ៏ទាក់ទាញដែលមានភាព ភ្លឺរលោងស្អាត ក្នុងនោះសម្រាប់ Mеіzu Prо7 គឺមានបីពណ៌សម្រាប់ជ្រើសរើស ពណ៌ខ្មៅ ពណ៌ មាស និងពណ៌ក្រហម។ រីឯម៉ូឌែល Mеіzu Prо 7 Pluѕ វិញ ក៏មាននូវពណ៌ដ៏ស្រស់ស្អាតផងដែរ ដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រាក់បែបគ្រីស្ទាល់។

ទូរស័ព្ទ Mеіzu Prо 7 មានសមត្ថភាពពិសេសអស្ចារ្យ ដែលមាន CPU ប្រភេទ Hеlіо P25 ក្នុងការប្រតិបត្តិការប្រើប្រាស់ប្រចាំថ្ងៃ និងជួយសន្សំសំចៃលើការប្រើប្រាស់ ថាមពលថ្ម និងសាកថ្មឆាប់ពេញផងដែរ។ លើសពីនេះ Meizu Prо 7 ដំណើរការ តាមប្រព័ន្ធ Flyme 6 មានអង្គចងចាំ 4GB (RAM) ប្រើប្រាស់បានស៊ីមពីរ និងមានកាម៉ារ៉ាខាងមុខ 16មេហ្គាផិចសែល (16MP) និងកាម៉ារ៉ាភ្លោះផ្នែកខាងក្រោយ 12 មេហ្គាផិចសែល (12MP) ដែលអាចថតចាប់បានរូបភាពភ្លឺច្បាស់ល្អបែបធម្មជាតិ។

ក្រុមហ៊ុន Cеllсаrd នឹងទទួលរាល់ការកក់ប្រាក់បញ្ជាទិញទុកជាមុន សម្រាប់ទូរស័ព្ទដៃស៊េរីថ្មី ម៉ូឌែល Mеіzu Prо 7 និង Prо 7 Pluѕ ដោយផ្តល់ជូនក្នុងតម្លៃពិសេសសម្រាប់ Mеіzu Prо 7 តម្លៃត្រឹមតែ399 ដុល្លារ និង Mеіzu Prо 7 Pluѕ តម្លៃត្រឹមតែ 529 ដុល្លារ តែប៉ុណ្ណោះ ជាមួយនិងប័ណ្ណធានារយៈពេលមួយឆ្នាំ និងទទួលបានការផ្តល់ជូនពីក្រុមហ៊ុន Cеllсаrd នូវអត្ថប្រយោជន៍ឥតគិតថ្លៃជាច្រើន។ លើសពីនេះទៅទៀត សម្រាប់អ្នក ដែលធ្វើការបញ្ជាទិញនៅថ្ងៃនេះដែរ នឹងទទួលបានកាដូពិសេសពីទូរស័ព្ទដៃ Mеіzu ៕

No comments

Powered by Blogger.