សម្តេច ហេង សំរិន បានថ្លែង ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯក រាជ្យជាតិវៀតណាមថា ជាព្រឹត្តិការណ៍ដ៏សំខាន់ និងរជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ដែលមានប្រវត្តិតស៊ូ លះបង់ រួមសុខ រួមទុក្ខ និងជួយគ្នាទៅវិញទៅមក តាំងពីអតីតកាល រហូតមកទល់ពេលបច្ចុប្បន្ន
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃខួបលើកទី៧៧ បុណ្យឯករាជ្យ ជាតិវៀតណាម និងខួបអនុស្សាវ រីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំ
នងការទូតរវាងកម្ពុជា-វៀតណាម នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគិត្រា ដែលកម្មវិធីនេះរៀបចំធ្វើឡើងដោយស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ។
សម្តេច ហេង សំរិន មានប្រសាសន៍ថា ការរៀបចំពិធីនេះ ជាព្រឹត្តិ ការណ៍ដ៏សំខាន់ និងរជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសយើងទាំង ពីរកម្ពុជា-វៀតណាម ដែលមានប្រវត្តិ តស៊ូ លះបង់ រួមសុខ រួមទុក្ខ និងជួយគ្នាទៅវិញទៅមក តាំងពីអតីតកាល រហូតមកទល់ពេល បច្ចុប្បន្ន។ សម្តេចបានអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផល ដ៏ធំធេងជាច្រើនសន្ធឹកសន្ធាប់ ដែលប្រទេសវៀតណាម សម្រេច បានក្នុង រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្ស កុម្មុយ នីស្តវៀតណាម ចាប់តាំងពីពេលដណ្តើមបានឯករាជ្យពីនឹមអាណានិគមនិយម រហូតបានអភិវឌ្ឍ ប្រទេស ឱ្យមានការរីកចម្រើន ជាពិសេសការធានាបាននូវសុខ សន្តិ ភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបានរួម ចំណែកដ៏សំខាន់ដល់ការថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក ។
ចំពោះទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-វៀតណាមវិញ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា តាមប្រវត្តិសាស្រ្ត ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេលដែលទំនាក់ទំ នងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ១៩៦៧ មកម្ល៉េះ។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ត្រូវ បានពង្រឹង និងពង្រីកជាលំដាប់ លើគ្រប់វិស័យ មានលក្ខណៈ ស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ប្រកប ដោយការជឿទុកចិត្ត និងយោគយល់ពីគ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិបត្តិ ការឈ្នះ-ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផល ធំធេង និងគួរឱ្យកត់ សម្គាល់ជាច្រើនរាប់មិនអស់។
សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើរការសួរសុខទុក្ខ និងជូនពរសព្វសាធុ ការដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តី សុខ សុភមង្គលនិងវិបុលភាពគ្រប់ប្រការ ជា ពិសេសការសម្រេចបាននូវក្តីបំណងប្រាថ្នារបស់ខ្លូនក្នុងការប្រែក្លាយប្រទេសវៀតណាម ឱ្យទៅជាប្រទេសអភិវឌ្ឍន៍ និងមាន ប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥ខាងមុខ៕
https://kronglungvek.com.kh

Post a Comment