លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ របស់ គណបក្សប្រជាជនបានប្តេជ្ញាយកឱ្យបាន ៥/៥ អាសនៈ
ខេត្តស្វាយរៀង
ដោយៈ សេង ស៊ីដារ៉ូលោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញ ជាអធិបតីចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង កាលថ្ងៃ
ទី៣ ខែកញ្ញា ឆ្នាំ ២០២២។
លោកជំទាវ ម៉ែន សំអន បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងទាំងអស់ដោយក្តី នឹករលឹក ។ លោកជំទាវ បានជំរុញដល់ក្រុមការងារគណបក្ស ឃុំ - សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មីដែល ជាយុវជន ឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូច ជាបង្កើនសន្ទុះនៃការគាំទ្ររបស់ កម្មករនិយោជិក មកលើគណបក្សឲ្យ កាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។
លោកជំទាវ បានបន្ថែមទៀតថា រីឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្ត រក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាព អសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋ និងត្រូវពង្រឹងជំហររបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសំឡេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្មដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សបានប្តេជ្ញាយកឱ្យបាន ៥/៥ អាសនៈតែម្តង៕
https://kronglungvekl.com.kh

Post a Comment