Header Ads

សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន អញ្ជើញចូលរួមដឹកនាំមហា សន្និបាត វិសាមញ្ញតំណាងទូទាំង ប្រទេសរបស់គណបក្សប្រជាជន កម្ពុជា

ដោយៈ សេង ស៊ីដារ៉ូ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ចូលរួមដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ ចាប់ផ្តើមបើកដំណើរការមហាសន្និបាតនេះ នៅព្រឹកថ្ងៃសៅរ៍ ទី២៨-២៩ ខែមករា ឆ្នាំ២០២៣។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនេះប្រារព្ធធ្វើនៅវិមាន៧ មករា ដោយមានសមាជិក សមាជិកា ប្រមាណ ៣ ៥៨៨នាក់ចូលរួម។ ហើយក្រោមរបៀបវារៈសំខាន់ៗមានដូចជាការអនុម័តលើរបាយការណ៍អំពី លទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្ស ពីឆ្នាំ២០១៨- ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងការអនុម័តលើ សេចក្តីព្រាង កម្មវិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារមាតុ ភូមិ ឆ្នាំ២០២៣-២០២៨ ជាដើម៕

https://kronglungvek.com.kh

No comments

Powered by Blogger.