ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តក្នុងការ លុបបំបាត់មីន ឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ ដែលមានអាជ្ញាធរមីនជាសេនាធិការ បានខិតខំប្រឹងប្រែងក្នុងការដោះមីន
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ជិត ៣០ ឆ្នាំហើយ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការបានខិតខំប្រឹងប្រែងក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាសំណល់នៃសង្រ្គាមរ៉ាំរ៉ៃ ដែលបានញាំញីប្រទេសជាតិយើង អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ រហូតមកទល់ពេលនេះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតែជាកង្វល់ដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាល។
ចំណែកសំណល់សង្រ្គាមទាំងអស់នោះបានសម្លាប់ជីវិត និងធ្វើំឱ្យមានពិការភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ជា ច្រើនពាន់នាក់រៀងរាល់ឆ្នាំ និងម្យ៉ាងទៀតក៏បានធ្វើឱ្យ ខាតបង់ផ្ទៃដីដាំដុះរាប់ពាន់ គីឡូម៉ែត្រក្រឡា។ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ខ្ញុំពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លា ហានរបស់ក្រុមការងារអ្នក ដោះមីន ក្នុងការចូលរួមបំពេញបេសក កម្ម ជូនរាជរដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និងប្រថុយប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ។
តាមរយៈសមត្ថភាពរបស់បងប្អូនកម្ពុជា ក៏ត្រូវបានទទួលស្គាល់ជាអន្តរ ជាតិ តាមរយៈវត្តមានអ្នកដោះមីនកម្ពុជានៅក្នុងបណ្តាបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិនៅតាមប្រទេសមួយចំនួនដែលមានជម្លោះប្រដាប់អាវុធ។
ឆ្ពោះទៅមុខ ជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ មីន ឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ គឺទាមទារឱ្យមានការចូលរួមចំណែកទាំងអស់ គ្នាទាំងធនធានសម្ភារៈ និងស្មារតីដល់អាជ្ញាធរ មីន ដើម្បីយើងអាចសម្រេចបានគោលដៅដ៏មានសារៈសំខាន់មួយនេះ៕
https://kronglungvek.com.kh

Post a Comment