ថ្ងៃទី២០ កក្កដា ១៩៥៤ សន្និសីទ្ធក្រុងហ្ស៊ឺណែវ ឱ្យបារាំងផ្អាកបាញ់គ្នា ហើយគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃ ប្រទេសវៀតណាម កម្ពុជា និងឡាវ និងដក កងទ័ពបរទេសទាំងអស់ចេញពី កម្ពុជា
ដោយៈ សេង ស៊ីដារ៉ូ
លុះថ្ងៃទី២០ កក្កដា ១៩៥៤ សន្និសីទ្ធក្រុងហ្ស៊ឺណែវ ក៏ត្រូវបញ្ចប់ដោយបារាំងបានចុះហត្ថលេខាផ្អាកបាញ់គ្នានៅលើមូលដ្ឋាន ហើយគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសវៀតណាម កម្ពុជា និងឡាវ ។
ចំណែកឯសហរដ្ឋអាមេរិក ក៏ត្រូវបង្ខំចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើក្រុង ហ្សឺណែវ ស្ដីពីឥណ្ឌូចិនដែរ។ លោកប្រធានហូជីមិញ ទោះបីដល់វ័យចាស់ជរាយ៉ាងណា ក៏ដោយ ក៏លោកនៅតែខំធ្វើការដើម្បីជាតិរហូតធ្វើទាល់តែធ្វើលែងកើត គឺលោកគិតតែពីប្រយោជន៍ជាតិជាងសុខភាពខ្លួនឯងទៀត។ ការដឹកនាំរបស់លោកនៃជីវិតចុងក្រោយនោះ គឺទទួលបានជោគជ័យទាំងភាគខាងត្បូង និងភាគខាងជើង។ ជាហេតុធ្វើឲ្យបណ្ដាប្រជាជនវៀតណាមសប្បាយចិត្ត ឥតឧបមា ហើយចាត់ទុកលោកដូចជាឪពុកម្ដាយបង្កើតស្ទើរគ្រប់ៗគ្នា។
សន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ បានសម្រេចឲ្យ កងទ័ពបរទេសទំាងអស់ ចេញពីកម្ពុជា តែកងទ័ពយៀកមិញ យួនខាងជើង មិនបានគោរពសេចក្តីសម្រេចនោះឡើយ។ ពេលទ័ពធំយួនដកថយទៅ យួនវៀតមិញ បានទុកបណ្តាញចារកិច្ចធ្វើសកម្មភាពស្ងាត់ៗនៅតាមខេត្តនានា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្តង។ ដើម្បីជាសញ្ញាសម្គាល់ គ្នា នៅមុខផ្ទះគេតែងតែដាំដើមឬស្សីកែវមួយ ឬពីរដើមជានិច្ច។ ពួកយួនទាំងនោះនៅបន្លំខ្លួនធ្វើជាប្រកបរបរកំប៉ិកកំប៉ុក បើកហាងកាត់ដេរសម្លៀកបំពាក់បុរសម៉ូដ អ៊ឺរ៉ុប នៅផ្សារចាស់ ជិតវិមានឯករាជ្យ។ នៅតាមខេត្តនានា ដូចជា ហាងកាត់ដេរ តៃល័រ នៅសៀមរាប ហាងធ្វើឡាំងរែកទឹកនៅផ្លូវលេខពីរ ខេត្តបាត់ដំបង និងបនស្រីពេស្យា ដែលភាគច្រើនមានមេជាស្រី្តយួនមើលការខុសត្រូវហើយនារីពេស្យាយួន គឺជាចារនារីតែម្តង។
វៀតមិញបានអប់រំស្រ្តីយួនមួយចំនួន ហើយឲ្យមកធ្វើការទាក់ទងយ៉ាងណាឲ្យបានជាស្រីកំណាន់ ជាប្រពន្ធចុងអស់លោកធំ នាហ្មឺន មន្រ្តី ចៅក្រម ប៉ូលីស គយ ជាពិសេសប្រពន្ធចុង នាយ ទាហានខ្មែរ។ មេរៀននេះ មិនមែនថ្មីឡើយ ខ្មែរធ្លាប់ស្គាល់រសជាតិរួចមកហើយ សម័យស្តេច ជ័យជេដ្ឋាទី២ ដែលបាននាងកូ ជិន ស៊ីន(អង្គចូវ) បុត្រី ស្តេចយួនជាមហេសីរហូតដល់អស់ដី កំពង់ក្របី ព្រៃនគរ ចង្វារត្រពាំង ព្រះសួគ៌ា ឧកញ៉ាឌិន…ទៅហើយ។ នៅសម័យបារាំង ក៏ខ្មែរ ដឹងម្តងទៀតដែរ។ នាយទាហានធំៗ បារាំងដែលចូលចិត្ត កំណាន់ស្រីយួន ប្រពន្ធយួន ត្រូវ ស្លាប់អស់មិនតិចទេ ដូចជាករណី លោក (Jean de Raymond) ត្រូវស្រ្តីយួនដែលលោកស្រឡាញ់ យកធ្វើជាកូនចិញ្ចឹមនោះវាយលោកសម្លាប់ពេលកំពុងសម្រាន្តលក់ ក្នុងឆ្នាំ១៩៥២ ពុំមែនក្រុម លោក ស៊ឹង ង៉ុកថាញ់ សម្លាប់ដូចសៀវភៅ ( how to pol pot came to power ) សរសេរនោះឡើយ៕
១ ហូ ជីមិញ – ប្រវត្តិសាស្រ្ត ខ្មែរ
http://khmersdach.blogspot.com › blog-post_74
31 ឧសភា 2021 — … ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ … មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ …
២ ហូជីមិញ សម្លាប់ខ្លួន… – កំណត់ត្រា … – Facebook
https://www.facebook.com › historiesKH › posts › ហូជីម…
អំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោកអន្ដរជាតិប្រកាសមិនអោយមាន …

Post a Comment