Header Ads

១៩៥១ កងកម្លាំង ហូ ជីមិញ បានប្រយុទ្ធ​ឈ្នះ បារាំង នៅក្នុងសមរភូមិ ឌៀនបៀនភូ

 ដោយៈ សេង ស៊ីដារ៉ូ

១៩៥០ ក្នុងសៀវភៅនិពន្ធដោយលោក Roger Smith អំពីគោលនយោបាយក្រៅប្រទេសកម្ពុជា (Cambodia’s Foreign Policy) នាចុងទសវត្ស១៩៥០ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ធ្លាប់ស្នើ​នាយក​​រដ្ឋមន្រ្តីចិន ជូ អេនឡាយ ឲ្យដឹកយកអាណិកជនចិននៅស្រុកខ្មែរទៅស្រុកចិនឲ្យអស់ ព្រោះមាន​អ្នក​ខ្លះបម្រើគំនិតកុម្មុយនិស្តរបស់ប្រធាន ម៉ៅ សេទុង ឃោសនាផ្សព្វផ្សាយសៀវភៅ ក្រហម ក្នុងបំ ណង​រំលំរបបព្រះអង្គ។ ព្រះអង្គមិនបានស្នើប្រធាន ហូ ជីមិញ ឲ្យយកអាណិកជនយួនទៅស្រុកយួនវិញទេ ថ្វីបើ​ពួក​គេមានសមាគមនៅស្រុកខ្មែររៃវិភាគទានទៅជួយ​ទ័ព ព្រៃយៀកកុង−យួនខាងជើងក្តី។ មកដល់ឆ្នាំ ១៩៧០ ទើបពលរដ្ឋខ្មែរដឹងថា អាណិកជន​ចិន−យួន ធ្វើសកម្មភាពន យោបាយក្នុងទិសដៅបំផ្លាញស្រុក​ខ្មែរជុំទិស។

លុះថ្ងៃទី១៤ មករា ១៩៥០ ប្រធានរូបនេះបានប្រកាសថា យើងត្រៀមខ្លួនរួចជាស្រេចហើយដើម្បីទំនាក់​ទំនង​ជាមួយនឹងប្រទេសទាំងឡាយណាដែលគោរពសិទ្ធិ សមភាព និងអធិបតេយ្យភាព​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យវៀងណាម។ ការប្រកាសនេះធ្វើឲ្យប្រទេសចិន សហភាពសូវៀត និងប្រទេសប្រជាធិប​តេយ្យ​ដទៃទៀតទទួលស្គាល់ និងមកទំនាក់ទំនងល្អជាមួយនឹងប្រទេស​វៀតណាម។

១៩៥១  ក្រោមការដឹកនាំរបស់ប្រធានហូ ជីមិញ ធ្វើឲ្យប្រទេសវៀតណាម​បានក្លាយជាប្រទេសដ៏រឹងមាំ​ដែល​ជាសំណាញ់ដ៏ធំមួយសម្រាប់ហ៊ុមព័ទ្ធពួកចក្រពត្តិនិយម។ ពោលឆ្នាំ ១៩៥១ កម្លាំងនៃការប្រយុទ្ធ​បាន​រីកធំធាត់ឡើងគ្រប់ទិសទីទាំងអស់ ដោយកងកម្លាំងប្រដាប់អាវុធ និងប្រជាជនបានបើកយុទ្ធនាការ​ជាទ្រង់ទ្រាយធំ។ ជាក់ស្ដែងថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ ប្រជាជន​វៀតណាមទទួលបានជោគជ័យ​យ៉ាង​ធំធេងនៅ ឌៀន បៀន ហើយប្រធានហូ បានដាក់កិច្ចការឲ្យបក្ស កងព័ទ និងប្រជាជន ឲ្យដណ្ដើមយក​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងត្រូវសម្រេចឲ្យបាននូវគោលដៅទាំងឡាយដើម្បីបង្រួបបង្រួមជាតិ។

១៩៥៤ បន្ទាប់ពីបារាំងបានទទួលបរាជ័យម្តងទៀតនៅក្នុងសមរភូមិឌៀនបៀនភូ ពួកគេក៏ចាប់ផ្តើមធ្វើការ​ចរចា​​ជាមួយ វៀតមិញ ដើម្បីបញ្ចប់សង្គ្រាម។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាព​ដែលធ្វើឡើងនៅក្នុង​សន្និសីទក្រុងហ្សឺណែវនៅទីក្រុងហ្សឺណែវ, ប្រទេសស្វីស បានបែង​ចែកវៀតណាមទៅជាពីរ​ប្រទេសគឺ​វៀតណាមខាងជើង និងវៀតណាមខាងត្បូង នៅត្រង់ខ្សែស្របទី១៧ ជាបណ្តោះអាសន្នសិន​មុនពេល​ដែលការបោះឆ្នោតបង្រួបបង្រួមប្រទេសអាចប្រព្រឹត្តិធ្វើឡើងបានក្នុងឆ្នាំ១៩៥៦។

ការផ្ទេររដ្ឋបាលរបស់វៀតណាមខាងជើង ទៅឱ្យពួកវៀតមិញ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ​១៩៥៤។ ហូ ជីមិញ ត្រូវបានគេតែងតាំងជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងជើង ហើយ ប្រទេសលោក​ត្រូវបានដើរតួជារដ្ឋសង្គមនិយម។

លោក ង៉ូ ឌិនយៀម ដែលពីមុនត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងត្បូង ដោយព្រះចៅ​អធិ​រាជ​បាវ ដាយ នៅទីបំផុតក៏បានកាន់កាប់វៀតណាមខាងត្បូងទាំងស្រុង។

ហូ ជីមិញ – ប្រវត្តិសាស្រ្ត ខ្មែរ

http://khmersdach.blogspot.com › blog-post_74

31 ឧសភា 2021 — … ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ … មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ …

២ ហូជីមិញ សម្លាប់ខ្លួន… – កំណត់ត្រា … – Facebook

https://www.facebook.com › historiesKH › posts › ហូជីម…

អំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោកអន្ដរជាតិប្រកាសមិនអោយមាន …

៣ ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី

http://thekfm.blogspot.com › 2013/05 › blog-post_6

No comments

Powered by Blogger.