Header Ads

១៩៤៧ ហូ ជីមិញ បានបង្កើតចារកម្មនៅក្នុងស្រុកខ្មែរ តាំងពីឆ្នាំ ១៩៤៧ ដែលកាលនោះ ពួកយួន​​ខាងជើង​បាន នាំអាវុធចូលក្នុង ប្រទេសខ្មែរ ហើយបង្កើតមូលដ្ឋានទ័ព្វនៅក្នុងស្រុកខ្មែរ តាមព្រំដែន

 ដោយៈ សេង ស៊ីដារ៉ូ

អំឡុងឆ្នាំ ១៩៤៦ ចលនា ខ្មែរ ឥស្សរៈ ផុសឡើងប្រឆាំងនឹងបារាំង ប៉ុន្តែ យួនពុំសូវបានជោគជ័យក្នុងការ​ជ្រៀតចូលក្នុងក្រុមខ្មែរស្នេហាជាតិនៅឡើយទេ ព្រោះតែគ្មានខ្មែរណាចូលចិត្តធ្វើការងារជាមួយ យួន។

ដើម្បី​ជ្រៀតចូលបាន ពួកកុម្មុយនិស្តយួន ត្រូវរកកូនកាត់យួន ឬ កូនកាត់ចិនឲ្យធ្វើការងារតស៊ូជា​មួយ​ខ្មែរ។ គ្រានោះ សមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិនពីខាងខ្មែរ ក្នុងចលនា វៀតមិញ មាន សឺង ង៉ុកមិញ ហៅ​អាចារ្យ មៀន និង ស៊ីវ ហេង ដែលទាំងពីរជាកូនកាត់យួន( តាមពិត ខ្មែរឥស្សរៈ១ បង្កើតដោយ យួន និង មួយទៀត បង្កើតដោយ សៀម)។

ចុងឆ្នាំ១៩៤៦ គណៈកម្មាធិការបដិវត្តន៍នៃចលនា វៀត មិញ ត្រូវបានបង្កើតឡើងនៅតាមខេត្តខ្មែរជាប់ព្រំ​ដែន​យៀកណាមខាងត្បូង ដូចជា តាកែវ ព្រៃវែង ភាគខាងត្បូង ខេត្តកណ្តាល។

១៩៤៧ ហូ ជីមិញ បានបង្កើតចារកម្មនៅក្នុងស្រុកខ្មែរ តាំងពីឆ្នាំ១៩៤៧ មកម៉្លេះ ដែលកាលនោះ ពួកយួន​​ខាងជើងបាននាំអាវុធចូលមកក្នុងប្រទេសខ្មែរ ហើយបង្កើតមូលដ្ឋានបីកន្លែង​នៅក្នុងស្រុកខ្មែរ​គឺ​នៅ ជប់ មេមត់មួយ នៅតំបន់កំពង់ត្រាចមួយ និងនៅសំឡូតខេត្តបាត់ដំបងមួយ។ បន្ទាប់មក វៀតមិញ​បាន​បង្កើតខ្មែរ វៀតមិញ និងរាយបណ្តាញចារកិច្ចយួននៅស្ទើរគ្រប់ទីរួមខេត្តខ្មែរ ជាពិសេសនៅក្រុង​ភ្នំ​ពេញ​តែម្តង។ គេយកពួកយួនដែលមានកំណើតនៅស្រុកខ្មែរឲ្យមកធ្វើកិច្ចការអស់ទាំងនេះ។ ជាដំបូង​គេ​ឲ្យយួនម្នាក់ កើតនៅខេត្តកំពត ឲ្យចូលបួសជាព្រះសង្ឃខ្មែរគណថេរវាទ រួចចូលមករៀនជាប់សញ្ញាបត្រ​សាលាបាលី​នៅក្រុងភ្នំពេញ។ យួនវាធ្វើយ៉ាងនេះ ព្រោះពេលនោះពួកអ្នកនយោបាយខ្មែរដែលប្រឆាំងនឹង​បារាំង ច្រើនចេញពីប្រភពព្រះសង្ឃដូចជា ករណីបាតុកម្មព្រះសង្ឃក្នុងឆ្នាំ ១៩៤២ ករណី អាចារ្យ ហែម ចៀវ, អាចារ្យខៀវ ជុំ, ព្រះគ្រូប៉ាង ខាត់, អាចារ្យ អ៊ុក ជា , ព្រះគ្រូ សូរ ហាយ ជាដើម។ គេឲ្យ​យួន​ដែលមាន ឈ្មោះក្រៅហៅថា អាចារ្យ អន មៀន យកឈ្មោះ ជា ស៊ឹង ង៉ុកមិញ ហើយបន្លំថាជាប្អូន​បង្កើត​លោក ស៊ឹង ង៉ុកថាញ់ ទៀត ព្រោះកាលនោះលោកស៊ឹង ង៉ុកថាញ់ មានកេរិ៍ឈ្មោះល្បីក្នុងការប្រឆាំងបារំាង ហើយពេលនោះខ្មែរកំពុងបាត់មេ ដោយលោក ស៊ឹង ង៉ុកថាញ់ ត្រូវបារាំងចាប់ខ្លួន។ ព្រះសង្ឃមួយអង្គ​ឈ្មោះ ចូវ ជាតិយួនបួសធ្វើជាព្រះសង្ឃខ្មែរនៅលើភ្នំសំពៅ ខេត្តបាត់ដំបង (ល្អាងលោកតាចូវ) ក៏ជាខ្សែ​រយៈ​បណ្តាញចារកិច្ចយួនវៀតមិញដែរ។

១៩៤៧ គណៈកម្មាធិការទាំងអស់នោះ បន្ទាប់ មកដាក់បញ្ចូលក្នុង អង្គការរណសិរ្សមួយ ហើយទទួល ស្គាល់ជាផ្លូវការដោយចលនា វៀតមិញ នៅខែមីនា ១៩៤៧ ដែលមានឈ្មោះជាភាសា វៀតណាមថា Lien Doan Viet Kieu Cuu Quoc Cao Mien ឬ ប្រែថា អាណិកជនយួននៅកម្ពុជា ដើម្បីសង្រ្គោះជាតិ (Vietnamese Émigrés in Cambodia for National Salvation)។

១៩៤៨ មកទល់ចុងឆ្នាំ១៩៤៨ ក៏មិនទាន់មានសាខាបក្សកុម្មុយនិស្តនៅកម្ពុជា ឬនៅលាវដែរ។ ដើមឆ្នាំ​១៩៤៩ មេដឹកនាំយួនចាប់ផ្តើមពិភាក្សា ដើម្បីបង្កើតសាខាបក្សនៅប្រទេសទាំងពីរ​ដោយបង្កើតគណៈ​កម្មា​ធិការ​ប្រស្រ័យស្ទាបស្ទង់ផ្ទាល់នឹងប្រជាជន ដើម្បីបង្កើតបក្សប្រជាជនបដិវត្តកម្ពុជា។

យោងតាមអ្នកនិពន្ធ Bernard Fall គណៈកម្មាធិការនេះ មានសុទ្ធតែយួនដែលមាន ពិសោធន៍ចាស់វស្សា​រឿងខ្មែរ។ បន្តិចក្រោយមក យួនបង្កើតអង្គភាពយោធាប្រដាប់អាវុធ ដាក់ឈ្មោះថា យោធាយួន​ដើម្បីជួយ​ខ្មែរ សម្រាប់ផ្តល់កិច្ចគាំពារផ្នែកយោធាដល់ប្រតិបត្តិការនយោបាយ​របស់ពួកកុម្មុយនិស្តយួនក្នុងស្រុកខ្មែរ។

១៩៥០ ពួកខ្មែរវៀតមិញគឺជាកម្មាភិបាលកុម្មុយនិស្តខ្មែរដែលមានចំនួនពី ៣,០០០ នាក់ទៅ ៥,០០០ នាក់​និងជាសមាជិកឆ្វេងនិយមនៃចលនាខ្មែរឥស្សរៈ។ ក្រោយឆ្នាំ១៩៥០ ពួកគេបានប្រមូលជាគ្នាម្តង​ទៀត នៅក្នុងសមាគមខ្មែរឥស្សរៈ សមាជិកខ្មែរវៀតមិញភាគច្រើនបានទៅរស់នៅក្នុងវៀតណាមខាងជើង បន្ទាប់ពីសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ បានបញ្ចប់។

ខ្មែរ​វៀតមិញ គឺជាពាក្យប្រមាថ​មួយ​ដែលប្រើ​ដោយសម្តេចនរោត្ដម សីហនុ​ បន្ទាប់ពីទ្រង់បានដឹងថា ចលនា​ឯករាជ្យអ្នកទាំងនោះត្រូវបានទទួលការគាំទ្រ និងជំនួយពីកុម្មុយនិស្តនវៀតណាម។ ការរិះគុណ​និងការចំអករបស់សីហនុ ចំពោះក្រុមខ្មែរវៀតមិញបានធ្វើឱ្យមានការកើននូវឥទ្ធិពលប្រឆាំងនឹងយួន ប៉ុន្តែ​វាក៏បង្កើនឱ្យមានការប្រឆាំងនឹងរាជានិយមផងដែរ ជាពិសេសពីសមាជិកបក្សកុម្មុយនិស្តកម្ពុជា (បកក) ដែលដឹកនាំដោយប៉ុល-ពត។

ពួកខ្មែរវៀតមិញក៏ជាជំនួយដ៏សំខាន់ដែរក្នុងការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (FUNSK) នៅក្នុងឆ្នាំ​១៩៧៨។ រណសិរ្សនេះ​បានរួមដៃជាមួយយួន​ហើយវាយចូលក្នុងប្រទេសកម្ពុជា ដើម្បីផ្តួលរលំរបបកម្ពុជា​ប្រជាធិបតេយ្យរបស់ប៉ុល-ពត។ ក្នុងអំឡុងពេលរស់នៅក្នុងប្រទេសវៀតណាម ខ្មែរវៀតមិញជាច្រើន​បាន​រៀបមង្គលការជាមួយស្រ្តីយួន។

https://kronglungvek.com.k

១ ហូ ជីមិញ – ប្រវត្តិសាស្រ្ត ខ្មែរ

http://khmersdach.blogspot.com › blog-post_74

31 ឧសភា 2021 — … ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ … មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ …

២ ហូជីមិញ សម្លាប់ខ្លួន… – កំណត់ត្រា … – Facebook

https://www.facebook.com › historiesKH › posts › ហូជីម…

អំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោកអន្ដរជាតិប្រកាសមិនអោយមាន …

៣ ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី

http://thekfm.blogspot.com › 2013/05 › blog-post_6

21 ឧសភា 2013 — ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា …

No comments

Powered by Blogger.