រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន ៤ ដែលជាសំណើ របស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ សិក្សា ទៅលើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញបន្ថែម
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា ដែលបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន ៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្សសិក្សា ទៅលើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញបន្ថែម នៅព្រឹកថ្ងៃអង្គារទី១៩ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា ទៅលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ផងដែរ។ សេចក្តីព្រាងច្បាប់ទំាង៤ ដែលគណៈកម្មាធិការអចិន្រ្តយ៍អនុម័តទទួលយកមកពិនិត្យសិក្សារួមមាន៖ ១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រាអាសន្នវិទ្យុសកម្ម។ ២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ៣- សេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើ៖ – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិង ការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការលុបបំបាត់ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល។ ៤-សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា ៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ៕ https://kronglungvek.com.kh

Post a Comment