Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកធ្វើជាសាក្សីក្នុងការប្រកួតវគ្គផ្តាច់ ព្រ័តនៃទម្រង់ល្ខោនក្បាច់បូរាណ ក្នុងកម្មវិធី «ល្ខោនខ្មែរ» រដូវកាលទី១ ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា


ខេត្តស្វាយរៀង


ដោយៈ សេង ស៊ីដារ៉ូ



ឯកឧត្តម ហ៊ុន ម៉ានី មានកិត្តិយសបានមកធ្វើជាសាក្សីក្នុងការប្រកួតវគ្គ ផ្តាច់ព្រ័ត នៃទម្រង់ល្ខោនក្បាច់បូរាណ ក្នុងកម្មវិធី «ល្ខោនខ្មែរ» រដូវកា​ល​​ទី១ ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​ស្វាយរៀង នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម សូម​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ បេក្ខជន​ទាំង​អស់ដែលឆ្លងកាត់ការប្រកួតពីមួយដំណាក់ទៅមួយដំណាក់កាលយ៉ាង​ស្វិតស្វាញរហូតឈានដល់វគ្គផ្តាច់ ព្រ័ត និងសូមចូលរួមអបអរសាទរ​ដល់ជ័យលាភីទាំង៣ នេះផង។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសនទថា រូបខ្ញុំពិតជាស្ងើចសរសើរ ដល់​ស្មារតីស្រលាញ់ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ដូនតា របស់ ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានធ្វើឱ្យកម្មវិធីនេះកើតមានឡើង និងជាឱកាស​ស​​​ម្រាប់យុវជនជំនាន់ក្រោយសិក្សាស្វែងយល់ និងចូលរួមលើកស្ទួយ ការពារសម្បត្តិវប្បធម៌អរូបីរបស់ជាតិ។ លើសពីនេះ រូបខ្ញុំក៏សូមថ្លែង​អំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស លោកជំ​ទាវ​បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យ​សិល្បៈដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំការប្រកួត បង្វឹក និងដាក់​ពិន្ទុដល់បេក្ខជនប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ក្នុងនាមជាកូនខ្មែរ រូបខ្ញុំមិន​មានការនឿយណាយជាមួយការទស្សនារាល់ទម្រង់នៃសិល្បៈទស្សនីយភាពបូរាណខ្មែរឡើយ។ ស្មារតីនៃការស្រលាញ់ ថែរក្សាការពារ និង​លើកស្ទួយមរតកវប្បធម៌របស់បុព្វបុរស មិនមែនត្រឹមតែជាកាតព្វកិច្ច​របស់យើងម្នាក់ៗនោះទេ តែគឺត្រូវផុសចេញពីបេះដូងដោយផ្ទាល់ តាម​រយៈការសិក្សា សង្កេត និងស្វែងយល់ពីប្រវត្តិកកើត ការវិវឌ្ឍ និង​លក្ខណៈ​ពិសេសរបស់ទម្រង់នីមួយៗ។ ខ្ញុំជឿជាក់ថា កូនខ្មែរគ្រប់រូប​សុទ្ធ​តែមានបេះដូងមួយនេះ ហើយយើងទាំងអស់គ្នានឹងបន្តថែរក្សា​កេមរតកដ៏ល្អផូរផង់របស់បុព្វបុរសឱ្យបានឋិតឋេរជារៀងរហូតតទៅ៕

https://kronglungvek.com.kh

No comments

Powered by Blogger.