Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានលើកពាក្យមួយឃ្លាថា៖ «ការពារអនាគត» (កម្ពុជា) និងពោលថា៖ «ទឹកស្ងប់ មិនមែនបានន័យថា មិនមានត្រី»

ខេត្តមណ្ឌលគិរី


ដោយៈ សេង ស៊ីដារ៉ូ


ឯកឧត្តម ហ៊ុន ម៉ានី បានពោលពាក្យមួយឃ្លាថា «ទឹកស្ងប់ មិនមែនបាន ន័យថា មិនមានត្រី» នោះទេ ត្រូវចង់ចាំថា កម្ពុជាត្រូវបានគេសាកល្បង ជាច្រើនលើក ច្រើនសារ ក្នុងរូបភាពពណ៌ មួលបង្កាច់ ដែលនាំឲ្យមាន ការបែកខ្ញែកគ្នាផងនិងនាំដល់ការបង្កចលាចលជាច្រើនលើកច្រើនសារផង។

ការលើកឡើងនេះ គឺនៅក្នុងកម្មវិធីសំណេះសំណាលជាមួយរចនា សម្ព័ន្ធគណៈចលនាមហាជន ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌល គិរី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កម្ពុជាយើងបានស្វែងរក សន្តិ ភាព និងមានឱកាសបន្តអភិវឌ្ឍជាតិ ដែលមានមកនូវសេចក្តីសុខ និង ភាពរីកចម្រើនជូនប្រជាជន។ កម្ពុជាមិនអនុញាតិអាចឲ្យមាន ភាគីណា មួយមានចេតនាអាក្រក់ បង្កភាពចលាចល និងអស្ថិរភាពសង្គម ដែល រំខានដល់សេចក្តីសុខនៃប្រជាជាតិកម្ពុជាបានទៀតនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា រូបខ្ញុំសូមលើកមកសារជាថ្មី នៃពាក្យមួយឃ្លាគឺ៖ «ការពារអនាគត» (កម្ពុជា)។ ការពារអនាគត ប្រជាជាតិ ដែលមានភាពសម្បូរសប្បាយ ការពារអនាគតដែលមាន ខឿនការពារជាតិ និងសន្តិសុខជាតិរឹងមាំ ការពារអនាគតដែលមាន ខឿនសេដ្ឋកិច្ចជាតិមានភាពធន់ និងពោរពេញទៅដោយឱកាសល្អ សម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល៕

https://kronglungvek.com.kh

No comments

Powered by Blogger.