Header Ads

លោកជំទាវ ម៉ែន សំអន បានពាំនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន បន្តការរៀបចំ នីតិវិធីធ្វើប័ណ្ណសុខភាព ប័ណ្ណក្រីក្រ និងសិក្សារកជំនាញបណ្តុះបណ្តាលដល់ក្មួយៗ ដើម្បីចាប់អាជីពការងារ ថ្មី ក្នុងពិធីជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ

ដោយៈ សេង ស៊ីដារ៉ូ

លោកជំទាវ ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះ សំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវា កម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌមានជ័យ ខណ្ឌច្បារ អំពៅ និងខណ្ឌដង្កោ សរុប ៤០០ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ខណៈពេលនោះដែល លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខ ទុក្ខ និងនឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី ដល់ ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ការប្រជុំនាថ្ងៃនេះ គឺយោង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបាន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិ បាល ក៏បានបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំ ពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិ សុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខ ស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិ បរិមា។

មិនត្រឹមប៉ុណ្ណោះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការរៀបចំដូចជា៖
១. ជូនក្រសួងសុខាភិបាលត្រៀមលក្ខណៈ តាមនីតិវិធីធ្វើប័ណ្ណសុខភាពក្មួយៗ តាមស្ថានភាពជាក់ស្តែង
២. ប្រគល់ភារកិច្ចជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រៀមលក្ខណៈធ្វើប័ណ្ណក្រីក្រតាមនីតិវិធីសម្រាប់ជូនក្មួយៗទាំងអស់ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
៣. សូមប្រគល់ភារកិច្ចជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សារកជំនាញដើម្បីបណ្តុះបណ្តាលដល់ក្មួយៗ ទាល់តែក្មួយៗព្រមសហការខិតខំរៀនសូត្រជំនាញ ដើម្បីមានជំនាញច្បាស់លាស់ដើម្បីចាប់អាជីពការងារថ្មី។

លោកជំទាវ ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៤០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។

បន្ទាប់ពីទទួលបានថវិកា ពួកគាត់បានសម្តែងការសប្បាយចិត្ត ចំពោះថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពួកគាត់គឺ៖

ទី១. ពួកគាត់មិននឹកស្មានថា បានទទួលថវិកាពីសម្តេចតេជោ តាមរយៈ រូបខ្ញុំ និង ឯកឧត្តម ឃួង ស្រេង។
ទី២. ពួកគាត់រំភើបដោយមានការយកចិត្តទុក្ខដាក់ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ទី៣.មុនដំបូងពួកគាត់មានការបារម្ភដែលហៅពួកគាត់មកជួបជុំ ក្រោយមកពួកគាត់មានការត្រេកអរ ដោយមិន នឹងស្មានថាមានអ្នកយកចិត្តទុក្ខដាក់ចំពោះគាត់ ដោយមិនមានការរើសអើង និងមិននឹកស្មានថា សម្តេចយកចិត្តទុក្ខដាក់ដូច្នេះទេ ៕

https://kronglungvek.com.kh

No comments

Powered by Blogger.