Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាល កោតសរសើរ និងថ្លែងអំណរគុណ ព្រមទាំងចែក អំណោយជូនដល់កងកម្លាំង ប្រជា ការពារនៃខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ អំណោយជូនដល់បងប្អូនកងកម្លាំងប្រជាការពារនៃខណ្ឌទាំង១៤ នៃ រាជធានីភ្នំពេញ ក្នុងឱកាសឆ្លងឆ្នាំសកល។ ខណៈនោះដែលមានវត្ត មានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខណ្ឌទាំង១៤ បានចូលរួមអប់ អរសាទរនៅក្នុងវិធីនោះផងដែរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ ២០២២ ដែលស្ថិតនៅសាលមហោស្រពកោះពេជ្យ។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូន កងកម្លាំងដែលបានបំពេញតួនាទីការពាររក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងភូមិសាស្រ្តនៃរាជធានី ភ្នំពេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការី ដែលតែង តែគិតគូរដល់សុខទុក្ខនៃកងកម្លាំងប្រជាការពារ និងសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ។ ជាពិសេស ឯកឧត្តមបានចំណាយ ពេលវេ លាមកជួបផ្ទាល់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ប្រកប ដោយភាពស្និទស្នាលបំផុត។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងអំឡុងពិធីបុណ្យ ជាតិធំៗ កងកម្លាំងគ្រប់ប្រភេទ ត្រូវឈរជើងការពារនៅតាមទិសដៅ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងពេលថ្មីៗកន្លងទៅនេះ ស្រប ពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអាយប៉ា កងកម្លាំងបានរួមចំ ណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរដែល បានជួយធ្វើឱ្យដំណើរការកិច្ចប្រជុំទាំងឡាយបានប្រព្រឹត្តទៅដោយ
ជោគជ័យ។

បន្ទាប់មកឯកឧត្តម ហ៊ុន ម៉ានី បានបញ្ចប់ការសំណេះសំណាលនេះរួច ឯកឧត្តមក៏បានចែកជូនអំណោយទៅដល់កងកម្លាំងទាំង១៤ខណ្ឌ ដែល ជាឱកាសនៃការអបអរសាទរនៃការឆ្លងចូលឆ្នាំថ្មី គឺឆ្នាំសកល ២០២៣ ផងដែរ៕

https://kronglungvek.com.kh

No comments

Powered by Blogger.